ចាប់ខ្លួនមុខសញ្ញារកស៊ីចែកចាយថ្នាំញៀន២នាក់នៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖ ជនសង្ស័យ២នាក់ក្នុងចំណោម៥នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថស្រុកកៀនស្វាយចាប់ខ្លួននិងថ្នាញៀនប្រភេទម៉ាទឹកកក១១៩កញ្ចប់តូច និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ។

ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២៤ ខែធ្នូ  ឆ្នាំ២០១៦ នៅចំណុចកោះតូច ក្នុងភូមិកណ្តាល  ឃុំបន្ទាយដែក  ស្រុកកៀនស្វាយ  ខេត្តកណ្តាល ។

ជនសង្ស័យមានឈ្មោះប៊ុន រដ្ឋាច ហៅតើម ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិព្រែកតាគង់ សង្គាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ និងម្នាក់ទៀតមានឈ្មោះអុល វិសាល ភេទប្រុស អាយុ១៩ឆ្នាំ មានទីលំនៅចំនុចកោះតូច  ភូមិកណ្តាល ឃុំបន្ទាយដែក ស្រុកកៀនស្វាយ  ខេត្តកណ្តាល ដោយឡែក៣នាក់ទៀតដែលរត់គេចខ្លួនសមត្ថកិច្ចស្គាល់អត្តសញ្ញាណអស់ហើយ ។

ក្នុងប្រតិបត្តិការនេះដែរសមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន១១៩កញ្ចប់តូច ក្នុងនោះថ្នាំមួយចំនួនទៀតត្រូវក្រុមជនសង្ស័យបោះចូលក្នុងទឹកទន្លេ  ព្រោះទីតាំងដែលចុះទៅបង្ក្រាបនៅជិតនិងមាត់ទន្លេ  ពេលដឹងថាកម្លាំងសមត្ថកិច្ចហ៊ំព័ទ្ធជនសង្ស័យមួយចំនួនលោតចូលទៅក្នុងទឹកទន្លេដើម្បីគេចខ្លួន ។

លោក អ៊ួន សុផាត មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយបានឲ្យដឹងថា  បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋ  កម្លាំងអាវុធហត្ថស្រុកបានធ្វើការស៊ើបអង្កេតទីតាំងដែលក្រុមជនសង្ស័យប្រមូលផ្តុំគ្នាចែកចាយនិងប្រើប្រាស់ថ្នាំញៀន ។ បន្ទាប់ស៊ើបដឹងច្បាស់ថាពិតជាទីតាំងចែកចាយនិងប្រើប្រាស់គ្រឿងញៀនរួចមក មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលបានបញ្ជាផ្ទាល់ឲ្យកម្លាំងអាវុធហត្ថស្រុកបើកប្រតិបត្តិការភ្លាមៗទៅតាមជំនាញ  ។  ក្នុងពេលប្រតិបត្តិការកម្លាំងមួយចំនួនបានស្លៀកពាក់ជាស៊ីវិល និងកម្លាំងមួយចំនួនទៀតស្លៀកពាក់ឯកសណ្ឋាន..គ្រាន់តែហ៊ំព័ទ្ធភ្លាមជនសង្ស័យមួយចំនួនបានរត់គេចខ្លួន និងខ្លះទៀតលោតចូលទឹកទន្លេ  ដោយឡែកនៅសល់២នាក់រត់មិនរួចក៏ត្រូវចាប់ខ្លួនបានតែម្តងដកហូតបានថ្នាំញៀនជា១១៩កញ្ចប់  កាំភ្លើងកែច្នៃ១ដើម និងសម្ភារមួយចំនួនទៀត ។

ក្រោយចាប់ខ្លួនជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូនមកកាន់ទីបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលដើម្បីចាត់ការតាមផ្លូវច្បាប់  ។

សូមបញ្ជាក់ថា នៅក្នុងខែធ្នូ ចុងឆ្នាំ២០១៦នេះ កម្លាំងកងរាជអាវុធហត្ថស្រុកកៀនស្វាយបានបំបែកសម្បុកក្រុមរកស៊ីចែកចាយថ្នាំញៀន២កន្លែង នៅក្នុងភូមិសាស្ត្រ ឃុំបន្ទាយដែក ដកហូតបានថ្នាំញៀនជិត៣០០កញ្ចប់តូច និងសម្ភារមួយចំនួនទៀត ៕

sondos-1 sondos-2 sondos1 sondos2 sondos

...

ដោយ៖ សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print