សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឲ្យកីឡាករបាល់ទាត់ជប៉ុន លោក Keisuke Honda ចូលជួបសម្ដែងការគួរសម

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយកីឡាករបាល់ទាត់ដ៏ល្បីរបស់ជប៉ុន លោក Keisuke Honda ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភា។

កីឡាករ ជប៉ុន Keisuke Honda បានជម្រាបសម្ដេចតេជោ ហ៊ុន សែន អំពីបំណងចង់មកជួយយុវជនកម្ពុជាក្នុងវិស័យកីឡាបាល់ទាត់។ ភាពជោគជ័យដែលលោកទទួលបានរហូតមកដល់ថ្ងៃនេះ គឺបានមកពីការខិតខំប្រឹងប្រែងហាត់រៀន ព្រោះលោកធ្លាប់មានសុបិន្តគិតថា ចង់ក្លាយជាកីឡាករបាល់ទាត់ដ៏ល្បីល្បាញម្នាក់។ បទពិសោធន៍ និងកេរ្តិឈ្មោះដែលលោកទទួលបានមកដល់ថ្ងៃនេះ គឺលោកចង់ប្រាប់និងផ្ទេរទៅអោយយុវជនកម្ពុជា ដែលមានសុបិន្តដូចរូបលោកដែរ គឺដើម្បីយុវជនកម្ពុជាទទួលបានជោគជ័យដូចរូបលោកផងដែរ។

សម្ដេចតេជោ ហ៊ុន សែន បានស្វាគមន៍នូវបំណងល្អរបស់ លោក ហុងដា និងបានជម្រាបជូនលោកផងដែរថា បាល់ទាត់មិនសំដៅដល់ប្រទេសតូច ឬធំនោះទេ សំខាន់គឺជំនឿទុកចិត្ត តស៊ូ និងការហ្វឹកហាត់។ កត្តាសំខាន់បំផុតនោះ គឺជាមហិច្ចតារបស់យុវជនម្នាក់ៗ។ សម្ដេចតេជោ ចង់បានយុវជនទទួលយកនូវបទពិសោធន៍ពី កីឡាបាល់ទាត់ជប៉ុនដ៏ល្បីម្នាក់នេះ គឺធ្វើយ៉ាងណា ដើម្បីប្រែក្លាយសុបិន្តរបស់ពួកគេ អោយក្លាយទៅជាការពិតដូចរូបលោក។

ទន្ទឹមនឹងនោះ សម្ដេចតេជោ បានស្នើអោយលោកហុងដាចូលរួមផ្សព្វផ្សាយទាក់ទាញយុវជនកម្ពុជាអោយចូលរួមក្នុងវិស័យកីឡាអោយបានកាន់តែច្រើនឡើង និងចូលរួមទប់ស្កាត់គ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ដើម្បីសុវត្ថិភាពទាំងអស់គ្នា។ លោក ហុងដាសប្បាយចិត្តចំពោះសកម្មភាពចូលរួមជំរុញការអភិវឌ្ឍសង្គមនៅកម្ពុជា។ លោកថានេះគឺជាមោទនៈភាពរបស់លោកដែលសម្តេចតេជោ បានផ្តល់ជូនលោក លោកនឹងព្យាយាមនិយាយភាសាខ្មែរដើម្បីចូលរួមក្នុងការផ្សព្បផ្សាយដ៏មានសារៈសំខាន់ទាំងនេះ ៕

...

se-2-33 se-1-46

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print