ប៉ាគីស្ថានគំរាមធ្វើសង្គ្រាមបរមាណូជាមួយអុីស្រាអែល

ចែករំលែក៖

រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថានបាន ព្រមានថា នឹងប្រើប្រាស់បរមាណូប្រឆាំង នឹងអុីស្រាអែល ក្រោយពេលគេហទំព័រ មួយរបស់អុីស្រាអែលផ្សាយថា រដ្ឋមន្ត្រីការពារជាតិអុីស្រាអែលទាមទារវាយប្រហារទីក្រុងអ៊ិស្លាមម៉ាបាតដោយអាវុធបរមាណូ។

រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន លោក Khawaja Muhammad Asif បានសរសៃរនៅលើបណ្តាញទំនាក់ទំនងសង្គមថា «កម្លាំងទាហានអុីស្រាអែលទាមទារវាយ ប្រហារដោយបរមាណូមកលើប្រទេសយើង ដោយសារតែយើងចូលរួមវាយប្រហារ កម្ទេចក្រុមភេរវកម្មនៅស៊ីរី ហើយអុីស្រា អែលប្រហែលជាភ្លេចខ្លួនថាយើងក៏ជា ប្រទេសមានបរមាណូផងដែរ»។

ការប្រកាសរបស់រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថានកើតឡើងក្រោយពេលដែលគេហទំព័រ AWD news បានផ្សាយថា «រដ្ឋ មន្ត្រីការពារជាតិអុីស្រាអែលបានប្រកាសថាប្រសិនបើប៉ាគីស្ថាន បញ្ជូនទាហានទៅចូលរួមវាយប្រហារនៅក្នុងប្រទេសស៊ីរីនោះក្នុងនាមជាអ្វីក្តីយើងនឹងវាយកម្ទេចប៉ាគីស្ថានដោយបរមាណូ»។

ក្រោយមករដ្ឋមន្ត្រីការពារជាតិ អុីស្រា អែលបានប្រកាសថា ពាក្យ «កម្ទេចប៉ាគី ស្ថានជាងរឿងប្រឌិត»។

បច្ចុប្បន្នអុីស្រាអែលក៏មិនមែនជា ប្រទេសបរមាណូនោះទេប៉ុន្តែអុីស្រាអែលមានឃ្លាំងអាវុធបរមាណូនៅក្នុងប្រទេស របស់ខ្លួន។ ចំណែកប៉ាគីស្ថានវិញ គឺជា ប្រទេសបរមាណូដែលពិភពលោកទទួល ស្គាល់តាំងពីឆ្នាំ១៩៩៨មកម៉្លេះ។ ប្រទេសទាំង២មិនដែលមានទំនាក់ទំនងការ បរទេសនិងគ្នាឡើយ៕

pakistan

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print