លោក Luis Enrique គ្រូបង្វឹករបស់ក្លិប Barcelona ពុំទាន់បានបញ្ជាក់ច្បាស់ថាគាត់នឹងបន្តអនាគតនៅជាមួយក្លិបជើងឯក ប្រទេសអេស្ប៉ាញនេះទៀតដែរឬយ៉ាងណានោះឡើយ ខណៈកិច្ចសន្យារបស់គាត់នឹងចប់នៅចុងរដូវកាលនេះ ។
គ្រូបង្វឹកវ័យ៤៦ឆ្នាំសញ្ជាតិអេស្ប៉ាញនេះបានដឹកនាំក្រុម Barcelona ឲ្យឈ្នះជើង ឯកអេស្ប៉ាញ LaLiga អេស្ប៉ាញCopa del Rey និងជើងឯកChampions Leagueក្នុង រយៈពេល២រដូវកាលដែលគាត់កាន់កាប់ ក្លិបនេះ ។
លោក Luis Enrique បាននិយាយប្រាប់ ទូរទស្សន៍ Barca ថា “វាជាការពិតណាស់ ដែលខ្ញុំកំពុងនៅជាមួយនឹងក្លិបល្អបំផុតរបស់ពិភពលោកដែលមានកីឡាករល្អជាច្រើន នៅជាមួយនឹងក្រុមគ្រួសាររបស់ខ្ញុំហើយឈ្នះជើងឯកច្រើន។ ប៉ុន្តែរឿងមួយនោះគឺការងារនេះវាលំបាកណាស់ដែលធ្វើឲ្យខ្ញុំ ត្រូវការពេលវេលាពិចារណាថានឹងត្រូវបន្តនៅ២ទៅ៣រដូវកាលទៀតដែរឬយ៉ាងណា នោះ។”
បច្ចុប្បន្នក្លិប Barcelona កំពុងតែឈរលេខរៀងទី២តាមពីក្រោយក្លិប Real Madrid ចំនួន៣ពិន្ទុ ហើយនឹងត្រូវប៉ះក្រុម Villarreal នៅថ្ងៃទី៨ ខែមករាខាងមុខ៕
ដោយ៖ ដេវីត