Neymar ថានឹងមិនសម្លាប់ខ្លួន ដោយសារពានរង្វាន់ Ballon d’Or នោះទេ

ចែករំលែក៖

ខ្សែប្រយុទ្ធ Neymar របស់ក្លិប Barcelona បានថ្លែងថា ពានរង្វាន់កីឡាករឆ្នើមពិភព លោក Ballon d’Or មិនសូវសំខាន់ឡើយសម្រាប់រូបគាត់ហើយវាក៏គ្មានបញ្ហាដែរ ប្រសិនបើគាត់មិនបានឈ្នះពានរង្វាន់ នោះ។

កីឡាករអន្តរជាតិប្រេស៊ីលនេះជាប់ ចំណាត់ថ្នាក់លេខ៥ក្នុងឆ្នាំ២០១៦ ខណៈ ដែលខ្សែប្រយុទ្ធ Cristiano Ronaldoជាប់ចំណាត់ថ្នាក់លេខ១ជាម្ចាស់ពានហើយលេខ២បានទៅលើកីឡាករ Lionel Messi និងលេខ៣បានទៅលើខ្សែប្រយុទ្ធបារាំង Antoine Griezmann។

បើទោះបីជាមិនបានជាប់លេខ១ក្តីក៏ Neymarមិនបានដេកមិនលក់បក់មិនល្ហើយអ្វីឡើយពោលគឺគ្មានការព្រួយបារម្ភអ្វីនោះទេ។

កីឡាករវ័យ២៤ឆ្នាំនេះបាននិយាយប្រាប់គេហទំព័រផ្លូវការ La Liga ថា “ខ្ញុំរីក រាយជាមួយនឹងក្លិប Barcelona ហើយ គោលបំណងរបស់ខ្ញុំមិនមែនជាពានរង្វាន់Ballon d’Orនោះទេ ហេតុដូចនេះខ្ញុំនឹងមិនសម្លាប់ខ្លួនដោយសារវាទេ។ ខ្ញុំគ្មានបញ្ហាអ្វីទាំងអស់បើមិនបានពានBallon d’Or ក៏ដោយ ខ្ញុំលេងបាល់ដោយសារតែស្រលាញ់ចូលចិត្តវាប៉ុណ្ណោះមិនមែនដើម្បីបានពាន Ballon d’Or នោះទេ៕”

neymar-1 neymar-2 neymar-3

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print