ចោរប្រើល្បិចធ្វើជាទិញកាតទូរស័ព្ទបន្លំលួចលុយជាង២ពាន់ដុល្លារ

ចែករំលែក៖

ខេត្តកំពង់ធំ៖ មានករណីភ្ញាក់ផ្អើលមួយ បានកើតឡើងនៅព្រឹកថៃ្ងទី២៧ ខែធ្នូ ឆ្នាំ ២០១៦ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ជាប់ផ្លូវអាស៊ានថ្មី ស្ថិតនៅភូមិព្រៃតាត្រាវ ឃុំបល័្លង្គ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បន្ទាប់ពីមានករណីបុរស២នាក់បន្លំទិញ ទូរស័ព្ទ ហើយលួចយកលុយ ។

ស្រ្តីឈ្មោះ ណា រ៉េន អាយុ២១ឆ្នាំ រស់ នៅភូមិកើតហេតុ និងជាម្ចាស់ផ្ទះលក់អីវ៉ាន់ ចាប់ហួយ និងវ៉េលុយវីងបានឲ្យដឹងថា នៅ មុនពេលកើតហេតុគាត់បាននៅក្នុងកន្លែង វ៉េលុយ និងលក់កាតទូរស័ព្ទជាធម្មតា ។ លុះបន្តិចក្រោយមកស្រាប់តែមានបុរស២ នាក់បានជិះមូ៉តូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ប៉ុន្តែមិនចាំស្លាកលេខបាន មកឈប់នៅមុខផ្ទះ។ ពេលនោះជនសង្ស័យ បានហៅឲ្យគាត់យកកាតទូរស័ព្ទមកលក់ ឲ្យគេ (ជនសង្ស័យ) ដោយជនសង្ស័យ អង្គុយក្រោយនិយាយថា គេចុះដើរមិនបានទេ ព្រោះជើងឈឺ ។

ស្រ្តីរងគ្រោះបានបន្តថា នៅពេលដែល គាត់ចេញពីកន្លែងវ៉េលុយយកកាតទូរស័ព្ទ មកឲ្យ គ្រានោះអ្នកបើកម៉ូតូដែលជាជន សង្ស័យបានចុះពីលើម៉ូតូ តែគាត់មិនចាប់ អារម្មណ៍ គិតថាជនសង្ស័យចុះទៅបត់ជើង តូច ហើយបន្តិចក្រោយមកពួកគេក៏ជិះម៉ូតូ ចេញបន្ទាប់ពីឲ្យលុយថៃ្លទិញកាតទូរស័ព្ទ ។

ស្រ្តីរងគ្រោះបានបន្តថា នៅពេលដែល ជនជិះម៉ូតូទៅបាត់ទើបដឹងថា ជនសង្ស័យ ដែលបើកម៉ូតូឆ្លៀតឱកាសតែមួយបព្រិច ភ្នែកចូលទៅយកលុយខែ្មរ និងលុយដុល្លារអស់ប្រមាណជាង២ពាន់ដុល្លារតែម្តង ។

គួរបញ្ជាក់ថា នៅក្រោយពីកើតហេតុគេបានឃើញកម្លាំងនគរបាល និងមន្រ្តីអាវុធ ហត្ថស្រុកបានដាក់កម្លាំងតាមផ្លូវនានាដើម្បីស្ទាក់ និងឆែកឆេរទៅលើជនមួយចំនួនដែលមានស្រ្តីរងគ្រោះបានប្រាប់ពីភិនភាគ ។ ក៏ប៉ុន្តែជនសង្ស័យសមត្ថកិច្ចមិនបានចាប់ខ្លួន នោះទេ ព្រោះពេលដែលសមត្ថកិច្ចទម្រាំបាន ព័ត៌មាននេះជនសង្ស័យមិនដឹងជិះម៉ូតូទៅ សំងំដល់ណាបាត់ទៅហើយនោះ ៕

kpt-1 kpt-3 kpt-4 kpt-2

...

ដោយ៖ ប៊ុន រិទ្ធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print