ឆក់កាបូបបានសម្រេច ត្រូវអ្នកដំណើរ២នាក់ប្ដីប្រពន្ធឃើញបើករថយន្តបំបុកចាប់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ៣នាក់ធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បានសម្រេចហើយនោះជាអកុសលត្រូវបានអ្នកដំណើរ២នាក់ប្ដីប្រពន្ធបើករថយន្តបំបុកដួលរួចចាប់ប្រគល់ឲ្យសមត្ថកិច្ច។

ករណីឆក់កាបូបនេះកើតឡើងនៅវេលាម៉ោង៩ និង១៩នាទីយប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវ៤៣២ កែងផ្លូវ១៥៥ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន។

បើតាមសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុជនសង្ស័យ៣នាក់ជិះម៉ូតូម៉ាកនិច១គ្រឿង ពណ៌ខ្មៅ បានធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់បណ្តាលឲ្យជនរងគ្រោះដួលរួចជនសង្ស័យបានបន្ថែមល្បឿនគេចខ្លួនតែត្រូវបានអ្នកដំណើរ២នាក់ប្ដីប្រពន្ធឃើញទាន់បានបើករថយន្តដេញតាមរហូតមកដល់ផ្លូវ៤៣២ កែង១៥៥ ក៏បុកបណ្តាលឲ្យជនសង្ស័យទាំង៣នាក់ដួលរងរបួសធ្ងន់ម្នាក់ និង២នាក់ទៀតស្រាល។

សាក្សីខាងលើបន្តទៀតថា ក្រោយពីជនសង្ស័យដួលរួចក៏ស្រែកចោរៗ ដើម្បីឲ្យប្រជាពលរដ្ឋនៅទីនោះជួយចាប់យកទៅឲ្យសមត្ថកិច្ចតែម្តង។

ក្រោយពេលកើតហេតុជនសង្ស័យទាំង៣នាក់ត្រូវបានសមត្ថកិច្ចយកទៅសួរនាំនៅប៉ុស្តិ៍៕

sor2 sor1 sor3 sor4

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print