ស្រវឹងស្រាជោកជាំបើករថយន្តបាំងពីមុខ ត្រូវរថយន្តដឹកដីបុករងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំបើករថយន្ដស្តារិចជែងរថយន្ដដឹកដីហើយស្ទាក់ខាងមុខក៏ត្រូវរថយន្ដដឹកដីបុកពីក្រោយបណ្ដាលឲ្យខូចខាតរថយន្ដបន្តិចបន្តួច ប៉ុន្តែរឿងដែលចម្លែកគឺខាងម្ចាស់រថយន្ដស្តារិចបែរជាចុះពីលើរថយន្ដហើយវាយបំបែកស្តុបរថយន្ដរបស់ខ្លួនឲ្យបែកហើយទាមទារម្ចាស់រថយន្ដដឹកដីសងថ្លៃការខូចខាតទៅវិញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ តាមបណ្ដោយផ្លូវលេខ៥១៦កែងនឹងផ្លូវលេខ២៨១ ស្ថិតក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបែនដឹកដី ពាក់ស្លាកលេខ ភ្នំពេញ3A-8437 បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥១៦ទិសដៅពីជើងទៅត្បូងពេលមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្ដម៉ាកស្តារិច ពណ៍ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ2AM-0210 បើកបរដោយបុរសម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងស្រាបានជែងរថយន្ដដឹកដីហើយជាន់ហ្វ្រាំងបង្ខំឈប់ខាងមុខរថយន្ដដឹកដីបណ្ដាលឲ្យរថយន្ដដឹកដីជាន់ហ្វ្រាំងមិនទាន់បុករថយន្ដស្តារិចពីក្រោយរងការខូចខាត។

ប្រភពបានបន្តថា ក្រោយពីកើតហេតុម្ចាស់រថយន្ដបានចុះពីរថយន្ដទាំងស្ថានភាពស្រវឹងហើយដើរមកវាយបំបែកស្តុបរថយន្ដរបស់ខ្លួនថែមទៀតហើយទាមទារឲ្យខាងភាគីរថយន្តដឹកដីចេញសងថ្លៃខូចខាតទៅវិញ។

បើតាមសម្ដីរបស់ម្ចាស់រថយន្ដដឹកដីបានឲ្យដឹងថា នៅមុនពេលកើតហេតុគឺរូបគាត់បើករថយន្ដតាមបណ្ដោយផ្លូវលេខ៧០ទិសដៅពីកើតទៅលិចពេលមកដល់ចំណុចកែងផ្លូវR6 ក៏វ៉ាក់ជាមួយរថយន្ដខាងលើតែមិនបានប៉ះគ្នានោះទេ ហើយគាត់ក៏បើករថយន្ដបន្តទៅមុខទៀត ស្រាប់មកដល់កន្លែងកើតហេតុរថយន្ដខាងលើបានជែងរថយន្ដរបស់គាត់ហើយជាន់ហ្វ្រាំងបង្ខំឈប់នៅខាងមុខទើបគាត់ជាន់ហ្វ្រាំងមិនទាន់ក៏បុកតែម្ដង។

ក្រោយពីកើតហេតុដោយភាគីទាំងសងខាងនិយាយមិនត្រូវគ្នាទើបសមត្ថកិច្ចធ្វើការវាស់វែងយករថយន្ដទាំងពីរទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕

img_1095 img_1096 img_1097

...

ដោយ៖ ព្រែកជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print