សូមចូររួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ៖  គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ បណ្តាលឲ្យមនុស្សស្លាប់១នាក់ រងរបួសធ្ងន់និងស្រាល១៩នាក់ ​

ចែករំលែក៖

ភ្នំពេញ ៖ យោងតាមរបាយការណ៍នាយកដ្ឋាន នគរបាលចរាចរណ៍ នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ម្សិលមិញ មានករណី គ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន៩លើក (យប់២លើក) បណ្តាលឲ្យមនុស្សស្លាប់១នាក់ (ប្រុស) រងរបួសធ្ងន់១៣នាក់ (ស្រី៦នាក់) និងរងរបួសស្រាល៦នាក់ (ស្រី២នាក់) ។

របាយការណ៍ដដែលឲ្យដឹងថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង៩លើកនេះ បណ្តាលឲ្យខូចខាត យានយន្តសរុបចំនួន១៤គ្រឿង រួមមានម៉ូតូចំនួន៩គ្រឿង រថយន្តធុនតូចចំនួន២គ្រឿង , រថយន្តធុនធំ១គ្រឿង , កង់២គ្រឿង ។ មូលហេតុដែលបណ្ដាលឲ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន ៖ បើកក្នុងស្ថានភាពស្រវឹង ៣លើក , ជែង២លើក , មិនគោរពសិទ្ធិ២លើក , ល្បឿន១លើក (ស្លាប់១នាក់) , បត់គ្រោះថ្នាក់១លើក ។

របាយការណ៍ដដែលបានឲ្យដឹងទៀតថា ខេត្ត-រាជធានីដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់រួមមាន ៖ តាកែវ ១លើក ស្លាប់១នាក់ របួស២នាក់ (ស្រី) , កណ្តាល១លើក របួស៤នាក់ (ស្រី១នាក់) , កំពត៣លើក របួស ៥នាក់ (ស្រី១នាក់) និងភ្នំពេញ២លើក របួស៤នាក់ (ស្រី១នាក់)

គួរបញ្ជាក់បន្ថែមថា នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំំ២០១៦ម្សិលមិញនេះដែរ គិតត្រឹមថ្ងៃទី១ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៦ គ្រោះថ្នាក់ចរាចរណ៍កើតឡើង៣២០លើក ក្នុងនោះស្លាប់១២១នាក់ របួសសរុប៥៨០នាក់របួសធ្ងន់៣៣៤នាក់ និងរបួសស្រាល២៤៦នាក់ ៕ ជាយក្រុង

kadal-5-3 kadal-6-2 kadal-10

06443140-f65d-44a3-be60-544b5387e30c dd197f2f-6c07-48a7-b877-9c8751ef68a9

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print