ព្រោះតែការប្រើប្រាស់គ្រឿងញៀនលើសកំរិតធ្វើឲ្យជនបរទេសម្នាក់ស្លាប់ក្នុងបន្ទប់ផ្ទះសំណាក់River108

ចែករំលែក៖

ភ្នំពេញ៖ ដោយសារតែមានសេរីភាពក្នុងការប្រើប្រាស់ថ្នាំញៀនយ៉ាងពេញបន្ទុកនៅក្នុងផ្ទះសំណាក់ឬក្នុងសណ្ឋាគារតូចធំ បានធ្វើឲ្យជនបរទេសម្នាក់ទៀតត្រូវគាំងបេះដូងស្លាប់ បន្ទាប់ពីជនបរទេសរូបនោះប្រើប្រាស់គ្រឿងញៀនលើសកំរិត ។

ហេតុការណ៍ភ្ញាក់ផ្អើលនោះបានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀលថ្ងៃទី២៨ ខែធ្នូឆ្នាំ ២០១៦ នៅចំណុចបន្ទប់លេខ១២ ជាន់ទី២ នៃផ្ទះសំណាក់យីហោ(រីវើ ១០៨) ទីតាំងផ្ទះលេខ២Eo ផ្លូវលេខ១០៨ ភូមិ០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនបរទេសដេកស្លាប់នោះឈ្មោះBrjan Lea Frerisen ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិណកវ៉េ មុខរបរទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ២៨៨៤០៤៦៥ ស្នាក់នៅផ្ទះសំណាក់កើតហេតុ។

ប្រភពព័ត៌មានពីឈ្មោះមិន សំណាង និងឈ្មោះឈុត មុយ ជាបុគ្គលិកផ្ទះសំណាក់បានបំភ្លឺប្រាប់សមត្ថកិច្ចថា ជនបរទេសរងគ្រោះបានមកជួលបន្ទប់កើតហេតុស្នាក់នៅកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៦ ដោយសព្វថ្ងៃបានចេញចូលផ្ទះសំណាក់ជាធម្មតា លុះរហូតដល់ ថ្ងៃទី២៨ខែធ្នូនេះបានទូរស័ព្ទចូលបន្ទប់ជនរងគ្រោះដើម្បីសំអាតតែមិនមានការឆ្លើយតបនោះទើបគេនាំគ្នាមកគោះទ្វារហៅតែមិនឆ្លើយតបដដែលនោះហើយម្យាងវិញទៀតបន្ទប់នោះជាប់គន្លឹះសោទៀតផងក៏រាយការណ៍ប្រាប់សមត្ថកិច្ចឲ្យហៅជាងសោមកធ្វើសោបើកបន្ទប់មើលទើបដឹងថា ជនបរទេសរូបនោះដេកស្លាប់បាត់ទៅហើយ។

សមត្ថកិច្ចបញ្ជាក់ថា ដោយឆ្លងតាមការពិនិត្យរបស់លោកឧកញ៉ា នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច័យសាលាដំបូងរាជធានីភ្នំពេញនិងនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្រ្តរាជធានីភ្នំពេញបានឲ្យដឹងថា ជនរងគ្រោះរូបនោះស្លាប់ដោយគាំងបេះដូងព្រោះតែការប្រើប្រាស់សារធាតុញៀនប្រភេទមេតំហ្វេតាមីន។

បច្ចុប្បន្នសពបានបញ្ជូនទៅតម្កល់ក្លាស្សេនៅវត្តស្ទឹងមានជ័យ៕

sor sor1

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print