នគរបាលខណ្ឌដូនពេញឃាត់ជនសង្ស័យម្នាក់ពីបទរំលោភលើទំនុកចិត្ត(យកលុយជិត១លានដុល្លារ)

ចែករំលែក៖

ភ្នំពេញ៖ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦ វេលាម៉ោង១៨និង១០នាទី កម្លាំងផ្នែកយុត្តិធម៌ នៃអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ បានឃាត់ជនសង្ស័យម្នាក់ ពីបទរំលោភលើទំនុកចិត្ត (យកលុយចំនួន ៧៥៥៩,៨០ដុល្លារ) កាលពីថ្ងៃទី២១ ដល់ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ នៅចំណុចភោជនីយដ្ឋាន ថែល ទីតាំងលេខ១៣ ផ្លូវលេខ៩០ ភូមិ១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។

ជនរងគ្រោះឈ្មោះទួន សិរីវុឌុ្ឍ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនបាស្ទ័រឃៃ្វរ ស្នាក់នៅផ្ទះលេខ២៦ ផ្លូវលេខ១០០ល្វែង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ (តំណាងអោយក្រុមហ៊ុនបាស្ទ័រឃៃ្វរ)។ ចំណែកជនសង្ស័យឈ្មោះសេន ស៊ីណាត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុនបាស្ទ័រឃៃ្វរ ស្នាក់នៅផ្ទះជួល ផ្លូវលេខ១០៧ សង្កាត់អូឫស្សីទី៤ ខណ្ឌ៧មករា។ សម្ភារដែលបាត់បង់មាន លុយដុល្លារចំនួន ៧៥៥៩,៨០ដុល្លារ ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ បានឲ្យដឹងថា កាលពីថ្ងៃ២១ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ ជនសង្ស័យជាបុគ្គលិកក្រុមហ៊ុនបាស្ទ័រឃៃ្វរ ឋានៈជាអ្នកគ្រប់គ្រងទូទៅភោជនីយដ្ឋានថែល (លក់ម្ហូបអាល្លឺម៉ង់) និងជាអ្នកគ្រប់គ្រងថវិកាលក់ម្ហូបប្រចាំថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៦ លក់បានលុយរួមជាមួយលុយទុកសំរាប់អាប់ភ្ញៀវ សរុបចំនួន៧៥៥៩,៨០ដុល្លារ ជនសង្ស័យមិនបានបញ្ចូលលុយទៅក្នុងគណនីរបស់ក្រុមហ៊ុនទេ ដោយយកលុយទៅចាយអស់ រហូតដល់ថ្ងៃទី២៧-១២-២០១៦ ម្ចាស់ក្រុមហ៊ុនមានការសង្ស័យ ទើបហៅជនសង្ស័យមកសួរនាំ បានសារភាពថា លុយដែលខ្លួនលក់ម្ហូបបានខាងលើ យកទៅចាយអស់ដោយមិនបានបញ្ចូលក្នុងគណនីរបស់ក្រុមហ៊ុនទេ លុះដល់ថ្ងៃទី២៨-១២-២០១៦ វេលាម៉ោង១៨:០០នាទី តំណាងក្រុមហ៊ុននាំខ្លួន ជនសង្ស័យមកប្រគល់ឲ្យសមត្ថកិច្ច និងដាក់ពាក្យបណ្តឹងតែម្តង។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាន ខណ្ឌដូនពេញសាកសួរ៕

sor2 img_3444

...

ដោយ៖ ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print