ភ្នំពេញ៖ នៅសាលប្រជុំក្រសួងការ ពារជាតិកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦ មានរៀបចំបាឋកថាអបអរសាទរខួបអនុ ស្សាវរីយ៍លើកទី៣៨ ថ្ងៃជ័យជម្នះ៧ មករា ១៩៧៩-៧ មករា ២០១៧ ក្រោមវត្តមាន លោកនាយឧត្តមសេនីយ៍ នាង ផាត រដ្ឋ លេខាធិការក្រសួងការពារជាតិ ព្រមទាំង វត្តមាននាយទាហានមកពីស្ថាប័នចំណុះ ក្រសួងការពារជាតិប្រមាណ៣០០នាក់ ចូលរួម ។
លោកនាយឧត្តមសេនីយ៍ រដ្ឋលេខា ធិការក្រសួងការពារជាតិបានសង្កត់ធ្ងន់ថា ថ្ងៃ៧មករា ឆ្នាំ១៩៧៩ យុទ្ធជន យុទ្ធនារី កងកងកម្លាំងប្រដាប់អាវុធកម្ពុជាដោយ មានការសហការជាមួយកងទ័ពស្ម័គ្រចិត្ត វៀតណាមបានវាយផ្តួលរំលំរបបប្រល័យ ពូជសាសន៍ ប៉ុល ពត ទើបមាតុភូមិកម្ពុជា រួចចាកផុតពីគំនរផេះផង់ ល្វីងជូរចត់ក្នុង របបវាលពិឃាដ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ។
សង្ខេបឡើងវិញខួបអនុស្សាវរីយ៍លើក ទី៣៨ឆ្នាំ បានផ្លាស់ប្តូរកម្ពុជាឆ្ពោះទៅរក ការអភិវឌ្ឍជាបន្តបន្ទាប់ដោយមានការ ទទួលស្គាល់ពីមតិជាតិ និងអន្តរជាតិ ។ ៧មករា គឺជាមហាជ័យជម្នះសម្រាប់យើង ទាំងអស់គ្នាបានរស់រានមានជីវិត មិនមែន ជាកម្មសិទ្ធិរបស់បុគ្គលណាម្នាក់ឡើយ ។ កម្ពុជាបានកសាងប្រទេសពីបាតដៃទទេ រហូតទទួលបានការរីកចម្រើនដល់សព្វថ្ងៃ ក្រោមការដឹកនាំពីសំណាក់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដឹកនាំទើបមាតុភូមិមានការរីក ស្រស់បំព្រងឡើងវិញ ។ ដូច្នេះយើងត្រូវ ចងចាំទិវា៧មករា បើគ្មានថ្ងៃនេះជីវិតយើង ទាំងអស់គ្នាក៏មិនបានរស់រានមានជីវិត ដល់សព្វថ្ងៃនេះដែរ ។
ដើម្បីការអភិវឌ្ឍមានសុខសន្តិភាព សេរីភាពមកដល់សព្វថ្ងៃយើងមានខឿន ការពារជាតិទាំងកងទ័ពជើងគោក ជើង ទឹក ជើងអាកាសត្រូវបានពង្រឹងពង្រីកឥត ឈប់ឈរ ។ ក្នុងនោះត្រូវបន្តទប់ស្កាត់បទ ល្មើសគ្រប់ប្រភេទដែលបំផ្លិចបំផ្លាញសមិទ្ធ ផលរបស់មាតុភូមិ ដោយសហការជាមួយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ព្រមទាំងប្តេជ្ញា ការងាររដ្ឋធម្មនុញ្ញឲ្យខាងតែបានទោះក្នុង តម្លៃណាក៏ដោយ ត្រូវបង្ក្រាបជនអគតិ ដែលចង់ធ្វើបដិវត្តន៍ពណ៌ មានគំរូស្រាប់ សម្រាប់ប្រទេសមួយចំនួននៅអារ៉ាប់ក្លាយ ជាមហាសោកនាដកម្មដោយស្នូរគ្រាប់ កាំភ្លើង បំផ្លិចបំផ្លាញកេរដំណែលដែល ដូនតារបស់ពួកគាត់ខំកសាងរាប់សិបឆ្នាំ បង្កឲ្យមនុស្សស្លាប់ និរាសព្រាត់ប្រាសនេះជាមហិច្ឆតារបស់នរណា?
យើងគួរពួតដៃគ្នាកសាងអភិវឌ្ឍមាតុ ភូមិប្រកបដោយនិរន្តរភាព សុខដុមរមនា និងមានអ្វីៗគ្រប់បែបយ៉ាង ប៉ុន្តែមិនឲ្យមាន សង្គ្រាមវិនាសកម្មកើតឡើងតទៅទៀត ឡើយ ៕
ដោយ៖ សុខដុម


















