ផ្ទះសំណាក់យុីហោ ស្កាយ សង្ស័យ ផ្តល់ទីតាំងអោយក្រុមក្មេងស្ទាវប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ ម្ចាស់ផ្ទះសំណាក់យុីហោ ស្កាយ បានផ្តាល់ទីតាំងអោយក្រុមក្មេងស្ទាវប្រើប្រាស់គ្រឿងញៀនយ៉ាងអនាធិបតេយ្យហើយត្រូវបានសមត្ថកិច្ចចុះធ្វើការឆែកឆេនិងត្រួតពិនិត្យ កាលពីព្រឹកថ្ងៃទី២៩ខែធ្នូឆ្នាំ២០១៦ដែលមានទីតាំងស្ថិតនៅភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សមត្ថកិច្ចបានអោយដឹងថាដោយមានការបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខនិងដោយការប្រជុំរបសគណៈបញ្ជាការឯកភាពខណ្ឌបានចុះធ្វើរដ្ឋបាលនៅផ្ទះសំណាក់ខាងលើដែលសង្ស័យថាមានក្រុមក្មេងស្ទាវមកជួលបន្ទប់សំងំប្រើប្រាស់គ្រឿងញៀន។

ប្រភពីសមត្ថកិច្ចដដែលបានអោយដឹងថាបន្ទាប់ពីធ្វើការត្រួតពិនិត្យបន្ទប់ផ្ទះសំណាក់ខាងលើគឺរកឃើញមានឧបករណ៍សំរាប់ប្រើប្រាស់គ្រឿងមាន៣បន្ទប់គឺបន្ទប់លេខ៧បន្ទប់១៨និងបន្ទប់២៧ក្រោយមកសមត្ថកិច្ចបានហៅម្ចាស់ផ្ទះសំណាក់នោះទៅធ្វើកិច្ចសន្យានៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខនិងធ្វើការណែនាំដោយមុននិងជួលបន្ទប់អោយជនណាម្នាក់នោះត្រូវយកអត្តសញ្ញាណប័ណ្ណត្រឹមត្រូវមុននិងជួលអ្នកស្នាក់នៅ។ហើយបើមានជនណាមកជួលគួសង្ស័យត្រូវរាយការណ៍មកសមត្ថកិច្ច៕ តុង សីហា

...

img_6563 img_6564 img_6565 img_6566 img_6567 img_6568

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print