ខេត្តក្រចេះ ! រហូតមកដល់ព្រឹកថ្ងៃទី៣០ខែធ្នូ ក្មេងប្រុសជាសិស្សសាសាវ័យជំទង់៣នាក់ ដែលបានបាត់ខ្លួន ដោយសង្ស័យលង់ទឹកនៅឆ្នេរខ្សាច់កោះទ្រុង ទល់មុខទីរួមខេត្តក្រចេះ រហូតមកដល់ពេលនេះ គឺមិនទាន់រាវរកសាកសពឃើញនៅឡើយទេ ។
ការបាត់ខ្លួនសិស្សទាំងបីនាក់នេះ គឺបង្កអោយមានការភ្ញាក់ផ្អើលពលរដ្ឋនិងសមត្ថកិច្ចនៅក្រុងក្រចេះ កាលពីយប់ថ្ងៃទី២៩ខែធ្នូ បន្ទាប់ពីសិស្សទាំងបីនាក់មករៀនដូចធម្មតា តែមិនឃើញត្រឡប់ទៅផ្ទះវិញ ។ ចំណែកសមត្ថកិច្ចបានសន្និដ្ឋានថា សិស្សទាំង៣នាក់នោះ គឺអាចលង់ទឹកនៅឆ្នេរខ្សាច់កោះទ្រុង ព្រោះមានសម្ភារៈរបស់ពួកគេទាំងបីនាក់គឺបានដោះទុករួមគ្នានៅក្បែរមាត់ទឹក។
សិស្សសាលាទាំង៣នាក់នោះ ១ឈ្មោះ.គង់ វាសនា ២.ឈ្មោះ ធារាជ និងទី ៣ឈ្មោះ ហេង សុទ្ឋសឹងជាសិស្សរៀននៅក្រុងក្រចេះ ។
សុំបញ្ជាក់ថា ក្រោយពីមានការបាត់ខ្លួន ក្រុមគ្រួសាររួមនិងសមត្ថកិច្ច មានព្រះសង្ឃផងនោះ បាននាំគ្នាចុះរាវរកសាកសពនៅក្នុងទឹក រហូតដល់ម៉ោង១២អាធ្រាត យប់មុិញនេះ នៅតែរកមិនឃើញ ទើបសមត្ថកិច្ចបានអោយអ្នកទាំងនោះ ផ្អាកការរាវរក ហើយនៅព្រឹកនេះ ការរាវរកសាកសពគឺកំពុងធ្វើឡើងម្តងទៀត ៕
ដោយ៖ កោះទ្រុង
















