ប្រព័ន្ធផ្សព្វផ្សាយហ្វុីលីពីនបានផ្សាយថា នៅយប់ថ្ងៃទី២៨ ខែធ្នូ មានករណីផ្ទុះគ្រាប់បែកយ៉ាងខ្លាំងស្ថិតនៅរមណីយដ្ឋានក្នុងស្រុក Hilongos ខេត្ត Leyte ភាគ កណ្តាលប្រទេសនេះ បណ្តាលឲ្យមនុស្ស ២៧នាក់រងរបួស។
តាមមន្ត្រីប៉ូលិស ក្នុងតំបន់បានឲ្យ ដឹងថា ហេតុការណ៍ផ្ទុះខាងលើចំពេល ដែលមានមនុស្សច្រើននៅក្នុងរមណីយ ដ្ឋាននាវេលាម៉ោង ៩យប់ ក្នុងពេលការ ប្រកួតប្រដាល់កំពុងចាបផ្តើមនៅទីនោះ។ ការផ្ទុះនោះបណ្តាលឲ្យមនុស្ស ២៧នាក់ រងរបួស ប៉ុន្តែមិនទាន់មានរបាយការណ៍ ស្តីពីអ្នកស្លាប់នៅឡើយក្នុងហេតុការណ៍ខាងលើ។ នៅពេលនេះមន្ត្រីទទួលខុស ត្រូវកំពុងតែតាមដានព័ត៌មានដែលបាន ផ្សាយថាមានមនុស្សមួយចំនួនបានស្លាប់នៅក្នុងហេតុការណ៍ខាងលើ។
មកទល់ពេលនេះគេមិនទាន់ដឹងថា ការ ផ្ទុះទាំងនោះបណ្តាលមកពីមូលហេតុអ្វីនោះឡើយ។ ប៉ូលិសក៏មិនទាន់ហ៊ាន សន្និដ្ឋានថា ការផ្ទុះនោះអាចជាការវាយ ប្រហារភេរវកម្មនោះដែរ ដោយក្រុមអ្នក ជំនាញកំពុងតែស្រាវជ្រាវ៕
ប្រែសម្រួល៖ ម៉ែវ សាធី











