អនុប្រធានសហព័ន្ធកីឡាតេក្វាន់ដូកម្ពុជាចង់ឲ្យមានការហ្វឹកហាត់រួមគ្នារវាងកីឡាករកីឡាការិនីកូរ៉េនឹងកម្ពុជាបន្តទៀត

ចែករំលែក៖

ភ្នំពេញ៖ លោក ហែម សំណាង អនុ ប្រធានសហព័ន្ធកីឡាតេក្វាន់ដូ W.T.F. កម្ពុជាបានសម្តែងការស្វាគមន៍និងត្រេក អរចំពោះវត្តមានរបស់ក្រុមកីឡាករកីឡាការិនីតេក្វាន់ដូកូរ៉េដែលបានមកហ្វឹកហាត់រួមគ្នាជាមួយកីឡាករកីឡាការិនីកម្ពុជា រយៈពេល១០ថ្ងៃកន្លងមកនេះដោយបានផ្លាស់ប្តូរ បទពិសោធន៍ពីគ្នាយ៉ាងច្រើន។ ដូច្នេះហើយ លោកសង្ឃឹមថា ការហ្វឹកហាត់បែបនេះនឹងជួយអភិវឌ្ឍវិស័យកីឡាតេក្វាន់ដូ W.T.F. កម្ពុជាឲ្យមានភាពរីកចម្រើនឡើងបន្ថែមទៀត ។

លោក ហែម សំណាង បានថ្លែងបែប នេះក្នុងឱកាសដែលក្រុមកីឡាករកីឡាការិនីកូរ៉េចូលជួប ដើម្បីជម្រាបលាត្រឡប់ទៅ ប្រទេសរបស់ខ្លួនវិញកាលពីសៀលថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៦ នៅស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាដឹកនាំដោយលោកគ្រូ Cho Sung Ho មកពីក្លិប Suseong Women Taekwondo Team របស់កូរ៉េ ។

លោក ហែម សំណាង មានប្រសាសន៍ ថា ការហ្វឹកហាត់រួមគ្នាបែបនេះធ្វើឲ្យកីឡាករកីឡាការិនីតេក្វាន់ដូកម្ពុជាទទួលបាន បទពិសោធន៍កាន់តែច្រើន ដូច្នេះលោកចង់ ឲ្យមានឱកាសបែបនេះច្រើនដងទៀតដើម្បី អភិវឌ្ឍសមត្ថភាពកីឡាករកីឡាការិនីតេក្វាន់ដូកម្ពុជា ។

លោក Cho Sung Ho បានបញ្ជាក់ថា រយៈពេល១០ថ្ងៃកន្លងមកនេះកីឡាករ កីឡាការិនីរបស់ប្រទេសទាំង២ពិតជាទទួលបានបទពិសោធន៍ពីគ្នាទៅវិញទៅមកច្រើនបើទោះ បីនេះគឺជាលើកដំបូងដែលក្រុមកីឡាករកីឡាការិនីរបស់លោកបានមក កម្ពុជាហ្វឹកហាត់រួមគ្នាជាមួយកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជាក៏ដោយ។ លោកបានចាត់ទុកថាការហ្វឹកហាត់រួមគ្នាបែបនេះបានទទួលផលល្អទាំងសងខាង ព្រោះជាឱកាសផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក ។

គួររំលឹកថា ក្រុមប្រតិភូកីឡាករកីឡា ការិនីតេក្វាន់ដូកូរ៉េមកហ្វឹកហាត់រួមគ្នាជា មួយកីឡាករកីឡាការិនីជម្រើសជាតិកម្ពុជា ចាប់តាំងពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៦ ដឹក នាំដោយលោកគ្រូ Cho Sung Ho រួមជាមួយកីឡាករកីឡាការិនី៨នាក់តាមរយៈស្ថាន ទូតកូរ៉េដោយមានការសម្របសម្រួលពីលោក Choi Yong Sok គ្រូបង្វឹកតេក្វាន់ដូ ជម្រើសជាតិកម្ពុជា ៕

sarim-1 sarim-3 sarim-2

...

ដោយ៖ សារីម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print