អាមេរិកបានចុះកិច្ចព្រមព្រៀងលក់ អាវុធមានតម្លៃរហូតដល់ទៅ ៤០,២ពាន់លានដុល្លារដល់បណ្តាប្រទេសជុំវិញពិភពលោក ស្មើនឹងពាក់កណ្តាលតម្លៃលក់អាវុធលើពិភពលោកទាំងមូលដែលមានតែ ៨០ ពាន់លានដុល្លារតែប៉ុណ្ណោះ។
សារព័ត៌មាន The new York Times បានដកស្រង់ប្រភពព័ត៌មានពីអង្គការ ស្រាវជ្រាវរបស់សភាអាមេរិក CRS បាន ឲ្យដឹងថា នៅក្នុងឆ្នាំនេះអាមេរិកបានចុះ កិច្ចព្រមព្រៀងលក់អាវុធមានតម្លៃរហូត ដល់ទៅ ៤០,២ពាន់លានដុល្លារ ឈរលំដាប់ទី១លើពិភពលោកក្នុងបញ្ជីប្រទេសលក់អាវុធទៅក្រៅច្រើនជាងបណ្តា ប្រទេសមួយចំនួន។
ប្រទេសដែលផលិតអាវុធ និងលក់ទៅក្រៅច្រើនបន្ទាប់ពីអាមេរិកមាន ប្រទេស បារាំង រុស្ស៊ី និងចិន ។ ចំណែករុស្ស៊ីបានលក់អាវុធទៅក្រៅមានតម្លៃប្រមាណ ១១,១ពាន់លានដុល្លារ។ អ្វីដែលគួរឲ្យគត់សម្គាល់នោះអាវុធដល់ទៅ ៨១ភាគរយ ស្មើ៦៥ពាន់លានដុល្លារ លក់ទៅឲ្យ ប្រទេសកំពុងអភិវឌ្ឍន៍ ស្ថិតនៅតំបន់ អឺរ៉ុបខាងកើត ដែលមានវិវាទជាមួយរុស្ស៊ី និងតំបន់អាស៊ី។
ចំណែកប្រទេសដែលទិញអាវុធច្រើនជាងគេនោះគឺអារ៉ាប៊ីសាអូឌីត និងឥណ្ឌា ដើម្បីពង្រឹងសមត្ថភាពការពារអធិបតេយ្យបូរណភាពទឹកដីរបស់ខ្លួន៕
ប្រែសម្រួល៖ ម៉ែវ សាធី










