ព្រឹត្តិការណ៍សំខាន់ៗជុំវិញពិភពលោកប្រចាំឆ្នាំ២០១៦

ចែករំលែក៖

សហគមន៍អឺរ៉ុបបាត់បង់ប្រាក់ប្រមាណ៦០ពាន់លានដុល្លារដោយសារតែការដាក់ ទណ្ឌកម្មរុស្សុី

ដោយសារតែការដាក់ទណ្ឌកម្មរបស់ រុស្ស៊ីតបតនឹងអាមេរិក បានធ្វើឲ្យតំបន់អឺរ៉ុប ត្រូវខាតបង់ទឹកប្រាក់រហូតដល់ទៅ៦០ ពាន់លានដុល្លារអាមេរិកចាប់ពីដើមឆ្នាំ ២០១៤ ដល់ពាក់កណ្តាលឆ្នាំ២០១៥ ហើយ ការខាតបង់នេះគឺខាតទៅលើវិស័យនាំ ចេញ។

តាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវ CEPII របស់បារាំងបានផ្សាយថា សហគមន៍អឺរ៉ុបបានខាតបង់សរុប៦០,២ពាន់លានដុល្លារក្នុងរយៈពេលមួយឆ្នាំកន្លះភាគច្រើនការខាតបង់ទៅលើវិស័យនាំ ចេញទៅកាន់រុស្ស៊ីនូវផលិតផលកសិកម្ម។ បើគិតពីការខាតបង់របស់ភាគីទាំង២គឺរុស្ស៊ី និងអឺរ៉ុបមានរហូតដល់ទៅ៨២,២ភាគ រយ។

ពិភពលោកព្រួយបារម្ភពីផលប៉ះពាល់សេដ្ឋកិច្ចក្រោយប្រទេសអង់គ្លេសចាក ចេញពីសហភាពអឺរ៉ុប

ពលរដ្ឋនៅជុំវិញពិភពលោកបង្ហាញការ ព្រួយបារម្ភយ៉ាងខ្លាំងពីផលប៉ះពាល់សេដ្ឋកិច្ចដែលអាចកើតមានឡើងនៅលើពិភពលោកជាថ្មីក្នុងពេលដែលសេដ្ឋកិច្ចទើបតែងើបឡើងវិញនោះ បន្ទាបពីអង់គ្លេសបានសម្រេចចាកចេញពីសហភាពអឺរ៉ុប។

ដើម្បីបញ្ចប់ការព្រួយបារម្ភ អគ្គនាយិកាអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិលោកស្រី គ្រីស្ទីន ឡាហ្កាដ បានថ្លែងនៅក្នុងកិច្ចសម្ភាសន៍ជាមួយ AFP នាថ្ងៃទី៧ ខែកក្កដា ថា ការចាកចេញរបស់ប្រទេសអង់គ្លេសពីសហភាពអឺរ៉ុបនឹងមិនបង្កឲ្យសេដ្ឋកិច្ចពិភព លោកដើរថយក្រោយទេ។ តែទន្ទឹមគ្នានេះ លោកស្រី គ្រីស្ទីន បានអំពាវនាវឲ្យអឺរ៉ុប ចាត់ទុកការសម្រេចចិត្តរបស់ប្រជាជនអង់គ្លេសជាមេរៀនមួយដើម្បីធ្វើការកែលម្អអឺរ៉ុប នាពេលអនាគត។ លោកស្រី គ្រីស្ទីន តែងតែចាប់អារម្មណ៍លើស្ថានការណ៍សេដ្ឋកិច្ចក្នុងលោក ពិសេសនៅក្នុងទ្វីបអឺរ៉ុបដែលលោកស្រីធ្លាប់ធ្វើជារដ្ឋមន្រ្តីក្រសួងសេដ្ឋ កិច្ចបារាំង។

ព្រឹត្តិការណ៍ Brexit ក្នុងប្រទេស អង់គ្លេសត្រូវបានលោកស្រី គ្រីស្ទីន យល់ ឃើញថា ពិតជាប្រភពហានិភ័យមួយ សម្រាប់សេដ្ឋកិច្ចពិភពលោក តែខណៈនេះ ឥទ្ធិពលរបស់ Brexit នឹងមិនទាញសេដ្ឋ កិច្ចពិភពលោកឲ្យដើរថយក្រោយទេ។

អាស៊ីនិងអាហ្រ្វិករងផលប៉ះពាល់ខ្លាំងជាងគេដោយសារការប្រែប្រួលអាកាសធាតុ

ប្រទេសក្រីក្រនិងប្រទេសកំពុងអភិវឌ្ឍន៍ នៅក្នុងតំបន់អាស៊ីបានរងផលប៉ះពាល់ ខ្លាំងជាងគេនៅលើពិភពលោកដោយសារ តែបម្រែបម្រួលអាកាសធាតុ។

នៅតំបន់អាស៊ីដែលអាចនិយាយបានថាជាកន្លែងផលិតកសិកម្មសម្រាប់ចិញ្ចឹមពលរដ្ឋនៅលើភពផែនដីក្នុងនោះមានស្រូវអង្ករជាដើមកំពុងតែប៉ះពាល់យ៉ាងខ្លាំងដោយ សារគ្រោះទឹកជំនន់បណ្តាលមកពីភ្លៀងធ្លាក់ ខ្លាំងនិងខ្យល់ព្យុះ។ ទាំងនោះហើយដែលអាចធ្វើឲ្យពិភពលោកប្រឈមនឹងកង្វះ ស្បៀងអាហារនៅពេលអនាគតដ៏ខ្លីខាងមុខ ប្រសិនបើមិនមានវិធានការទប់ស្កាត់ឲ្យ បានទាន់ពេលវេលាទេនោះ។ គ្រោះធម្មជាតិ នឹងធ្វើឲ្យទិន្នផលកសិកម្មធ្លាក់ចុះមនុស្ស ជួបគ្រោះអត់ឃ្លានអាចឈានដល់ដំណាក់កាលធ្វើសង្គ្រាមដណ្តើមអាហារគ្នាបរិភោគ។

ក្រៅពីតំបន់អាស៊ីគឺតំបន់អាហ្វ្រិកដែលជាអ្នករងគ្រោះខ្លាំងជាងគេ។ ក្នុងឱកាសសន្និសីទអង្គការសហប្រជាជាតិស្តីពីអាកាស ធាតុនៅទីក្រុងម៉ារ៉ាកិច ប្រទេសម៉ារ៉ុកកាលពីថ្ងៃអង្គារសប្តាហ៍មុននោះអង្គការ Germanwatch បានចុះផ្សាយរបាយការណ៍ មួយបង្ហាញថា ក្នុងចំណោមបណ្តាប្រទេស ដែលរងគ្រោះដោយសារការប្រែប្រួល អាកាសធាតុប្រទេសជិតពាក់កណ្តាលជាប្រទេសដែលស្ថិតក្នុងទ្វីបអាហ្វ្រិក។

ក្រោយរដ្ឋប្រហារមិនបានសម្រេចប្រទេសទួរគីនិងប្រទេសរុស្ស៊ីមានភាពស្និទ្ធស្នាលគ្នាឡើងវិញ

គម្រោងធ្វើរដ្ឋប្រហារដោយយោធា ទម្លាក់ប្រធានាធិបតី អែនដូហ្គាន មិនបាន សម្រេចនោះគឺដោយសារភាគីរុស្ស៊ីជាអ្នកផ្តល់ព័ត៌មានឲ្យដឹងជាមុន ទើបប្រធានាធិ បតីរួចផុតពីក្តីស្លាប់។ មិនត្រឹមតែប៉ុណ្ណោះមេដឹកនាំទួរគីក៏បានថ្កោលទោសទៅលើអាមេរិកនិងអឺរ៉ុបថា ជាអ្នកនៅពីក្រោយការធ្វើរដ្ឋប្រហារនោះ។

ចំណុចទាំងនោះហើយដែលបានជួយឲ្យ រុស្ស៊ី និងទួរគីកាន់តែមានទំនាក់ទំនងស្និទ្ធ ស្នាលជាមួយគ្នាកាន់តែកើនឡើងជាដរាប ទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលបានរលត់រលាយទៅក្រោយពីយន្តហោះប្រដេញនៃកងការពារដែនអាកាសទួរគីបាន បាញ់បំផ្លាញយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី ផ្តាច់ជីវិតពីឡុតរុស្ស៊ីនៃយន្តហោះនោះកាល ពីថ្ងៃ២៤ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅត្រង់ ព្រំដែនទួរគីជាប់នឹងស៊ីរី។

ចិនបង្កើនល្បឿនផលិតនាវាផ្ទុកយន្តហោះ
រូបភាពដែលសារព័ត៌មានចិនបានផ្សាយ បង្ហាញឲ្យឃើញថា សកម្មភាពផលិតនាវាផ្ទុកយន្តហោះរបស់ចិនលឿនទៅមុខយ៉ាង ឆាប់រហ័ស។ នាវាផ្ទុកយន្តហោះ Type 001 អាចនឹងត្រូវដាក់ឈ្មោះថា ក្វាងចូវ និង Type002 ដាក់ឈ្មោះតៃវ៉ាន់
សារព័ត៌មានចិនកាលពីថ្ងៃទី៥ ខែកញ្ញា បានផ្សាយរូបភាពឲ្យឃើញថា នាវាផ្ទុកយន្ត ហោះខាងលើកំពុងតែដំឡើងជាន់ទី៥។ នាវាផ្ទុកយន្តហោះ Type 001 នឹងត្រូវដាក់ចុះទឹកនៅចុងឆ្នាំ២០១៦។ ចំណែកនាវាផ្ទុក យន្តហោះទី៣ Type 002 នឹងចាប់ផ្តើម ផលិតនៅពេលខាងមុខឆាប់ៗនេះ។

សារព័ត៌មានកូរ៉េខាងត្បូងបានផ្សាយថា នាវាផ្ទុកយន្តហោះ Type 001 របស់ចិន នឹងដាក់ឲ្យប្រើប្រាស់នៅក្នុងជួរកងទ័ពជើង ទឹកក្នុងរយៈ២ទៅ៣ឆ្នាំខាងមុខក្រោយការសាកល្បងទទួលបានជោគជ័យ។

មន្ត្រីអាមេរិកក៏បានបញ្ជាក់ផងដែរថា ចាប់តាំងពីពេលនេះដល់ឆ្នាំ២០២៥ ចិន នឹងផលិតបាននាវាផ្ទុកយន្តហោះ៦គ្រឿង ក្នុងនោះមានពីរគ្រឿងដើរដោយថាមពលបរមាណូ។ សកម្មភាពខាងលើរបស់ចិនគឺដើម្បីពង្រឹងការគ្រប់គ្រងដែនសមុទ្រនៅលើឆាកអន្តរជាតិ។

គ្រោះថ្នាក់រថភ្លើងនៅប៉ាគីស្ថានស្លាប់ និងរបួសជាង១០០នាក់រថភ្លើងពីរខ្សែបានបុកគ្នានៅទីក្រុងដែល មានពលរដ្ឋរស់នៅច្រើនបំផុតក្នុងប្រទេសប៉ាគីស្ថានបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និងជាង១០០នាក់រងរបួសកាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ។

ហេតុការណ៍ខាងលើកើតឡើងពេលដែលរថភ្លើង Awami កំពុងធ្វើដំណើរ ឆ្ពោះទៅទីក្រុង Peshawar ។ រថភ្លើងខាងលើបានបុកជាមួយរថភ្លើងផ្សេងទៀតដែល គ្មានកាលវិភាគធ្វើដំណើរច្បាស់លាស់ ស្ថិតនៅលើកំណាត់ផ្លូវដែកក្នុងតំបន់ Multan ។

នៅក្នុងការបុកគ្នានោះបណ្តាលឲ្យ មនុស្សនៅលើរថភ្លើង Awami ៤នាក់ ស្លាប់នៅនឹងកន្លែង។ ក្រៅពីនេះមានអ្នក រងរបួសជាច្រើនបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកអ្នកដែលជាប់គាំងនៅក្នុងរថភ្លើងក៏ត្រូវបានជួយសង្គ្រោះចេញក្រៅដោយសុវត្ថិភាព។

អឺរ៉ុបនឹងមានទាហានដាច់ដោយឡែក របស់ខ្លួន
បច្ចុប្បន្នអឺរ៉ុបពឹងផ្អែកទៅលើកម្លាំងណា តូស្ទើរតែទាំងស្រុងក្នុងការការពារសន្តិសុខ។ ណាតូគឺជាស្ថាប័នស្ថិតនៅក្រោមឥទ្ធិពល របស់អាមេរិក។ ទាំងនោះហើយអាចធ្វើឲ្យអឺរ៉ុបប្រឈមនឹងបញ្ហាគ្រោះថ្នាក់បើមាន សង្រ្គាមកើតឡើងអឺរ៉ុបមិនអាចការពារខ្លួនឯងបានឡើយ ចំណែកណាតូរវល់តែធ្វើ សង្គ្រាមនៅខាងក្រៅ។

ចំណុចទាំងនេះហើយបានជាប្រធាន គណៈកម្មការអឺរ៉ុបលោកហ្សង់ក្លូដ យ៉ុងកឺ បានបង្ហាញនូវគោលបំណងចង់ឲ្យមាន កងទ័ពការពាររួមមួយនៅអឺរ៉ុប។ លោក យ៉ុងកឺបានគូសបញ្ជាក់ពីអាទិភាពនៃការការពារសុវត្ថិភាពសន្តិសុខដែលអឺរ៉ុបត្រូវ ទទួលខុសត្រូវទាំងអស់គ្នា។ កាលពីថ្ងៃ អង្គារប្រធានាធិបតីបារាំងក៏បានគាំទ្រឲ្យមានការពង្រឹងសន្តិសុខ និងផ្នែកយោធា នៅអឺរ៉ុបផងដែរ។ លោកហ្សង់ក្លូដ យ៉ុងកឺ បានលើកឡើងនៅចំពោះមុខសភាអឺរ៉ុប កាលពីថ្ងៃពុធកន្លងមកនេះពីបំណងចង់ឲ្យអឺរ៉ុបមានកងទ័ពរួមគ្នាមួយឡើង។ លោកយ៉ុងកឺចង់ឲ្យអឺរ៉ុបមានធនធានយោធារួមគ្នា។

៨ប្រទេសដំបូងរងផលប៉ះពាល់ក្រោយ លោក ត្រាំ ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក
តាមសារព័ត៌មាន The Guardian របស់ អង់គ្លេសបានផ្សាយថា មកទល់ពេលនេះមាន១២ប្រទេសនឹងរងឥទ្ធិពលក្រោយ ពេលលោកដូណាល់ ត្រាំ ឡើងកាន់អំណាច នៅថ្ងៃទី២០ ខែមករាខាងមុខ។

ប្រទេសតំបន់បាល់ទិក
ប្រទេសតំបន់បាល់ទិកកំពុងតែព្រួយបារម្ភយ៉ាងខ្លាំងខ្លាចលោក ដូណាល់ ត្រាំ មិនយកចិត្តទុកដាក់ទៅលើក្តីកង្វល់របស់ប្រទេសសម្ពន្ធមិត្តណាតូ ចំពោះការគំរាម កំហែងរបស់រុស្ស៊ី។ កាលពីខែកក្កដាកន្លង ទៅលោក ត្រាំ បាននិយាយទៅកាន់សារ ព័ត៌មានញូវយ៉កថាមថា អាមេរិកនឹងមិន ជួយដល់ប្រទេសលីទុយអានៀ ឡាត់វៀ និងអេស្តូនៀ ឡើយលើកលេងតែបោះប្រាក់ គ្រប់គ្រាន់ចូលក្នុងឃ្លាំងប្រាក់របស់ណាតូ។ កន្លងមកលោក ដូណាល់ ត្រាំ ធ្លាប់បាន ប្រកាសថា បើលោកជាប់ឆ្នោតនឹងរំលាយអង្គការណាតូពេល។ ទាំងនេះធ្វើឲ្យប្រទេស ជាសមាជិកណាតូកាន់តែបារម្ភ។
កន្លងមកណាតូបានបង្កើនការធ្វើសមយុទ្ធ និងបញ្ជូនកម្លាំងទាហានទៅកាន់តំបន់ សមុទ្របាល់ទិកដើម្បីទប់ទល់នឹងការគំរាម កំហែងរបស់រុស្ស៊ី។

អីុរ៉ាក់និងស៊ីរី
លោក ដូណាល់ ត្រាំ បានសន្យាថា នឹងវាយប្រហារកម្ចាត់ក្រុមIS នៅស៊ីរី និង អីុរ៉ាក់ដោយលោកបានសន្យាសហការជាមួយរុស្ស៊ីបើកការវាយប្រហារទៅលើក្រុមIS។ នៅពេលនេះអីុរ៉ាក់បង្ហាញការព្រួយ បារម្ភ ហើយប្រឆាំងទៅនឹងសកម្មភាពរបស់ លោក ត្រាំ ដែលចង់យកប្រេងពីអីុរ៉ាក់ដើម្បី បំពេញទៅលើការចំណាយរបស់អាមេរិកនៅក្នុងសង្គ្រាមអីុរ៉ាក់កាលពីឆ្នាំ២០០៣មក។

កូរ៉េខាងត្បូងនិងជប៉ុន
លោក ត្រាំ បានប្រកាសធ្វើឲ្យជប៉ុន ព្រួយបារម្ភយ៉ាងខ្លាំងដោយលោកបញ្ជាក់ថា នឹងមានការផ្លាស់ប្តូរទ្រង់ទ្រាយធំនៅក្នុង ទំនាក់ទំនងការពារជាតិរវាងប្រទេសទាំង២ ដែលបានអនុវត្តជាង៦០ឆ្នាំកន្លងមកនោះ។ ក្នុងនោះអាមេរិកនឹងដកទាហាន៤៧ពាន់នាក់ចេញពីជប៉ុន។ ក្រៅពីនេះលោក ត្រាំ ក៏បានប្រកាសដកទាហាន២៨.៥០០នាក់ ចេញពីប្រទេសកូរ៉េខាងត្បូងផងដែរ។ អ្វី ដែលសំខាន់នោះគឺលោក ត្រាំ បានប្រកាស ថា កូរ៉េខាងត្បូងនិងជប៉ុនគួរតែបញ្ចប់ការ ពឹងផ្អែកទៅលើអាមេរិក។

ប្រទេសមិុចស៊ីកូ
ប្រាក់ Peso របស់មិុចស៊ីកូធ្លាក់ថ្លៃរហូតដល់១៣ភាគរយគឺជាការធ្លាក់ខ្លាំងបំផុត ក្រោយពេលលោក ត្រាំ ជាប់ឆ្នោតជាប្រធា នាធិបតីអាមេរិក។ មិុចស៊ីកូព្រួយបារម្ភខ្លាំងនោះគឺពេលអាមេរិកបណ្តេញជនអន្តោ ប្រវេសន៍មុិចស៊ីកូជាង៥លាននាក់នៅ អាមេរិកត្រឡប់ទៅស្រុកវិញ។ ជាមួយគ្នា នោះការនាំចេញរបស់មិុចស៊ីកូរហូតល់៨០ភាគរយទៅកាន់អាមេរិក។

ប្រទេសអ៊ុយក្រែន
នៅពេលនេះពលរដ្ឋអ៊ុយក្រែនកាន់តែបារម្ភពេលលោក ត្រាំ ជាប់ឆ្នោត។ ជាមួយគ្នានោះការផ្តល់ជំនួយរបស់លោកខាង លិចទៅលើអ៊ុយក្រែនក៏កាន់តែថយចុះផងដែរ។ ប្រសិនបើគ្មានការជួយពីអាមរិកនិងមូលនិធិរូបិយវត្ថុអន្តរជាតិ IMF មិនផ្តល់ ជំនួយទេនោះអ៊ុយក្រែននឹងប្រឈមនូវ ការបែកបំណុលជាមិនខាន។

ប្រទេសកាណាដា
កាណាដាក៏បានបង្ហាញក្តីបារម្ភក្រោយលោក ត្រាំ ជាប់ឆ្នោតដោយសារតែទំនិញនាំចេញរបស់កាណាដាដល់ទៅ៧២ភាគ រយទៅអាមេរិក និងផ្តល់ការងារធ្វើឲ្យពល រដ្ឋកាណាដាជាង២,៥លាននាក់។

ប្រទេសអីុរ៉ង់
នៅពេលនេះពិភពលោកកំពុងតែចាប់អារម្មណ៍ថា តើលោក ត្រាំ នឹងដោះស្រាយបែបណាចំពោះកម្មវិធីបរមាណូរបស់អីុរ៉ង់ដែលបានចុះហត្ថលេខារួចរាល់នោះ។ កន្លងមកលោក ដូណាល់ ត្រាំ បានបញ្ជាក់ ថា កិច្ចព្រមព្រៀងបរមាណូជាមួយអីុរ៉ង់គឺជាគ្រោះមហន្តរាយ។

ប្រទេសអាហ្វហ្គានីស្ថាន
ក្រោយឡើងកាន់តំណែងលោក ត្រាំ និងមិនមើលរំលងអាហ្វហ្គានីស្ថានដែលជាទីកន្លែងធ្វើឲ្យអាមេរិកត្រូវចំណាយ ប្រាក់និងអាយុជីវិតទាហានជាច្រើននៅទីនោះទេ៕

3 4Republican presidential candidate Donald Trump smiles while speaking at a rally at Drake University in Des Moines, Iowa, Thursday, Jan. 28, 2016. (AP Photo/Andrew Harnik)6

...

ប្រែសម្រួល៖ ម៉ែវ សាធី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print