​Arsenal ស្វាគមន៍ Smalling ប្រសិនបើចាកចេញពីបិសាចក្រហម

ចែករំលែក៖

ក្លិបកាំភ្លើងធំArsenal នឹងរង់ចាំទទួលស្វាគមន៍កីឡាករខ្សែការពារChris Smalling ប្រសិនបើក្រុមបិសាចក្រហមអនុញ្ញាតឲ្យកីឡាកររូបនេះចាកចេញពីក្លិប។ នេះបើ តាមប្រភព័ត៌មានពីគេហទំព័រ The Mirror របស់អង់គ្លេសចេញផ្សាយកាលពីចុង សប្តាហ៍កន្លងទៅ ។

កីឡាករខ្សែការពារសញ្ជាតិអង់គ្លេស របស់ក្លិបបិសាចក្រហមរូបនេះហាក់មិនបាន ចូលលេងជាជម្រើសដំបូងរបស់លោកJose Mourinhoប៉ុន្មានទេចាប់តាំងពីដើមរដូវកាល មក។ ហេតុដូច្នេះបានជាក្លិបធំៗនៅអង់គ្លេស ដូចជាArsenal ជាដើមមានបំណងចង់នាំ កីឡាកររូបនេះមកចូលរួមក្នុងក្លិបរបស់ពួកគេ ។

គួរបញ្ជាក់ថា កីឡាករ Chris Smalling នឹងក្លាយទៅជាគោលដៅសម្រាប់ការលក់ ចេញរបស់គ្រូបង្វឹកលោក Jose Mourinho ប្រសិនបើបិសាចក្រហមអាចទិញយកខ្សែការពារថ្មីរបស់ស៊ុយអ៊ែត Victor Lindelof ពីក្លិប Benfica របស់ប្រទេសព័រទុយហ្គាល់នាពេលខាងមុខសម្រាប់ពាក់កណ្តាលរដូវកាលនេះ ៕

arsenal-1 arsenal-2

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print