សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ចិនទទួលបន្ទុកទំនាក់ទំនងរបស់រដ្ឋាភិបាលចិនឲ្យដឹងថា «ដូចអ្វីដែល ហុងកុងបានដឹងរួចហើយ គឺគ្មានអ្នកណាម្នាក់ធ្វើឲ្យមានរឿងរ៉ាវគ្រប់រូបភាព ដើម្បី បំផ្លាញអធិបតេយ្យភាពរបស់ចិនបាន ឡើយ»។
មន្ត្រីចិនបញ្ជាក់ទៀតថា ចិនមិនអនុញ្ញាតឲ្យអ្នកណាមួយប្រើប្រាស់កោះហុងកុង សម្រាប់បំផ្លាញចិនដីគោកបំផ្លាញស្ថិរ ភាពនយោបាយ និងសង្គមរបស់ចិនជា ដាច់ខាត។ កាលពីពេលកន្លងមកថ្មីៗ រដ្ឋាភិបាលចិនដីគោកបានចេញច្បាប់ហាមប្រាមឥស្សរជនមួយចំនួនប្រឆាំងចិនក្លាយជាតំណាងរាស្ត្ររបស់ហុងកុង។ ទាំងនោះជាការលូកដៃយ៉ាងជ្រៅចូលក្នុងរបប នយោបាយហុងកុងចាប់តាំងពីកោះនេះ ត្រូវអង់គ្លេសសងឲ្យចិនវិញនៅឆ្នាំ១៩៩៧។
កោះហុងកុង ជាតំបន់ស្ថិតនៅប្រទេស មួយតែមានរបប២ខុសគ្នា។ កោះនេះស្ថិតក្នុងភូមិសាស្ត្រអំណោយផល និងជាច្រក ផ្លូវសេដ្ឋកិច្ចចូលទៅកាន់ចិនដីគោក។ ហុងកុងត្រូវបានគេវាយតម្លៃថាជាតំបន់ ដែលមានសេដ្ឋកិច្ចទីផ្សាសេរីលំដាប់ពិភពលោក។ ហុងកុងជាទីផ្សារហិរញ្ញវត្ថុមមាញឹកបំផុតទី៣លើពិភពលោកបន្ទាប់ពីទី ក្រុងឡុង និងញូវយ៉ក។ ប្រាក់ចំណូល មធ្យមរបស់ពលរដ្ឋហុងកុង ៥៨.០០០ ដុល្លារក្នុងមួយឆ្នំា។
បណ្ដាថ្នាក់ដឹកនាំកំពូលៗ ប្រទេសចិន កំពុងសម្ដែងការព្រួយបារម្ភ ចំពោះការ កើនឡើងនូវចលនា ឯករាជ្យនៅក្នុងទីក្រុង ហុងកុង ដែលវិលទៅរកចិន ដីគោកក្នុង ឆ្នាំ១៩៩៧ ដែលធ្លាប់បានសន្យាថា ប្រទេស មួយមាន២ប្រព័ន្ធនយោបាយដឹកនាំ២ ដែលកត្តានេះហើយ ត្រូវបានពលរដ្ឋតវ៉ា នៅក្នុងទីក្រុងនាពេលថ្មីៗនេះ។
មន្រ្ដីជាន់ខ្ពស់ខាងលើនេះ បានលើក ឡើងថា ការព្រួយបារម្ភចំពោះទីក្រុងហុងកុងក្នុងរយៈពេលកន្លងមកនេះ គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតលើទម្រង់ណាមួយដែលអាចបំផ្លាញសន្ដិសុខ និងអធិប តេយ្យភាពរបស់ប្រទេស នោះពួកគេនឹង មិនត្រូវបានអនុញ្ញាតឲ្យប្រឈមនឹងរដ្ឋា ភិបាលកណ្ដាល ឬក៏មូលដ្ឋានគ្រឹះនៃច្បាប់របស់ទីក្រុងហុងកុងឡើយ ហើយពួកគេ នឹងមិនត្រូវបានអនុញ្ញាតឲ្យប្រើប្រាស់ទី ក្រុងហុងកុងក្នុងសកម្មភាពប្រឆាំងនឹងចិនដីគោក ដែលឈានដល់ការបំផ្លាញ ស្ថិរភាពនយោបាយ និងសង្គមរបស់ខ្លួន ឡើយ៕
ប្រែសម្រួល៖ ម៉ែវ សាធី