ខេត្តស្ទឹងត្រែង៖ អគ្គីភ័យហក់ត្របាក់ផ្ទះឈើមួយខ្នងខណៈពេលដែលម្ចាស់ផ្ទះ ទៅញាំការអស់រយ:ពេលជាងកន្លះម៉ោងឆេះគ្មានសល់ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកជិតខាង នឹងសមត្ថកិច្ចចុះជួយអន្តរាគមន៍ តែមិនអាចជួយយកទ្រព្យអ្វីបាននោះទេ
ហេតុការនេះកើតឡើងនៅចំណុច ទល់មុខមន្ទីពេទ្យបង្អែកខេត្តស្ទឹងត្រែង ស្ថិតក្នុងភូមិព្រែក សង្កាត់ក្រុងស្ទឹងត្រែងវេលាម៉ោង៨.៣០នាទី
ថ្ងៃទី២ខែមករាឆ្នាំ២០១៧ ។
ប្រភពនៅកន្លែងកើតហេតុបាននិយាយថា មូលហេតុមកពីផ្ទុះសេខ្សែភ្លើង ព្រោះម្ចាស់ចេញទៅញាំការអស់មិនបានបិតប៉ារ៉ែតភ្លើង
ទើបបានបណ្តាលឲ្យអគ្គីភ័យឆេះយ៉ាងសន្ធូសន្ធៅហើយ ក៍បានសមត្ថកិច្ចចុះមកជួយពន្លត់អស់ទឹកបីរថយន្ត ក៍បានរលត់ក្នងកន្លះម៉ោងក្រោយ តែមិនអាចជួយយកសមភារ:ឬទ្រព្យសម្បត្តិបាននោះទេ តែមិនបណ្តាលឲ្យរាលដាលឬឆ្លងទៅផ្ទះអ្នកជិតខាងនោះទេ
ប្រភពដ៍ដែលបានឲ្យដឹងទៀតថា: ម្ចាស់ផ្ទះឈ្មោះស៊ុន អ៉ី ជាមន្ត្រីយោធាប្រចាំការនៅអូច្រឡង់ឯប្រពន្ធឈ្មោះ ហៀង ធ្វើការនៅពេទ្យខេត្ត ៕ មាស សុផាត