ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ បន្តយុទ្ធាការបង្ក្រាបលើករណីប្រើប្រាស់និងចែកចាយនូវសារធាតុញៀន យប់ទី២ដោយឃាត់បានមនុស្ស១២នាក់រួមជាមួយម៉ូតូ៥គ្រឿង យកមកសាកសួរនាំ ។
នៅយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ កម្លាំងនៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដោយមានការបញ្ជាពីលោកអធិការ ទើបលោកអធិការរងទទួលបន្ទុក បានដឹកនាំកម្លាំង លក្ខខណៈទ្រង់ទ្រាយធំ ដោយយករថយន្តនិងកម្លាំងម៉ូតូធំសហការជាមួយកម្លាំងអន្តរាគមន៍រាជធានីភ្នំពេញ ដើរប្រមូលក្មេងទំនើងដែលអង្គុយលេងនៅតាមមុខក្លឹប ផ្លូវសារធារណៈ ជាពិសេសនៅតាមបណ្តោយផ្លូវវេងស្រេងតែម្តង ដោយឃាត់បានមនុស្ស១២នាក់(ប្រុស) ម៉ូតូចំនួន៥គ្រឿង ក្នុងនោះមាន៦នាក់បានសារភាពចំពោះមុខសមត្ថកិច្ចថាខ្លួនពិតជាមានសារធាតុញៀនក្នុងខ្លួនពិតមែន ចំណែក៦នាក់ទៀតមិនទាន់សារភាពទេ ហើយសមត្ថកិច្ចនឹងធ្វើតេស្តទឹកនោមបន្ត ៕
...
ដោយ៖ សុខាសែនជ័យ