ក្រុមកាំភ្លើងធំArsenalទទួលបាន៣ពិន្ទុបន្ថែមក្រោយពីយកឈ្នះលើក្រុម Crystal Palace ក្នុងលទ្ធផល2-0 នៅក្នុងទឹកដីរបស់ខ្លួន ។
អ្វីដែលគួរឲ្យចាប់អារម្មណ៏បំផុតនៅ ក្នុងការប្រកួតនោះគឺការស៊ុតបាល់បញ្ចូលទីរបស់ខ្សែប្រយុទ្ធអន្តរជាតិបារាំង Olivier Giroud ដោយប្រើក្បាច់ខ្យាដំរីដូចគ្រាប់ បាល់របស់កីឡាករ Henrikh Mkhitaryan ស៊ុតទៅលើក្រុម Sunderland អ៊ីចឹងដែរ ។
លោកArsene Wengerគ្រូបង្វឹករបស់ក្រុមកាំភ្លើងធំបានចាត់ទុកគ្រាប់បាល់របស់Olivier Giroudនោះជាគ្រាប់បាល់កំពូលទាំង៥គ្រាប់ដែលក្រុម Arsenal ស៊ុតបាន ក្នុងរយៈពេល២១ឆ្នាំនៃការដឹកនាំរបស់ គាត់។ ហើយអតីតកីឡាកររបស់កាំភ្លើងធំដែលធ្លាប់ស៊ុតបាល់ល្អៗនោះមានដូចជា Thierry Henry និង Dennis Bergkamp ជាដើម ។
ប៉ុន្តែកីឡាករ Giroud ខ្លួនឯងផ្ទាល់បានចាត់ទុកថាគ្រាប់ដែលខ្លួនស៊ុតនោះគឺជាគ្រាប់បាល់សំណាងច្រើនជាងបច្ចេកទេស។គាត់បានថ្លែងថា “កីឡាករAlexis Sanchez បានបញ្ចូនបាល់មកឲ្យខ្ញុំតែបាល់នោះនៅក្រោយខ្ញុំទើបខ្ញុំចេះតែស៊ុតទៅ។ វាគឺជា សំណាងច្រើនជាង “។
ជ័យជម្នះនេះជួយក្រុមកាំភ្លើងធំទទួលបាន៤០ពិន្ទុក្នុងចំណោម១៩ប្រកួតឈរលំដាប់លេខ៣តាមពីក្រោយក្រុមតោខៀវChelseaចំនួន៩ពិន្ទុ៕
ដោយ៖ ដេវីត