គេហទំព័រ The Mirror របស់អង់គ្លេស បានចុះផ្សាយថា គ្រូបង្វឹកក្លិប Evertonលោក Ronald Koeman បានស្នើទៅកាន់ម្ចាស់ក្លិប គួរតែចំណាយទឹកប្រាក់ប្រមាណជា៥០លានផោនសម្រាប់ទិញយកកីឡាករខ្សែការពាររបស់ក្លិប Southampton គឺកីឡាករ Virgil van Dijk សម្រាប់រដូវកាលដោះដូរកីឡាករចាប់ផ្តើមដើម្បីកុំឲ្យហួសពេល ។
ម្ចាស់ក្លិប Everton គឺជាមហាសេដ្ឋីជន ជាតិអុីរ៉ង់ត្រូវបានគ្រូបង្វឹករូបនេះបញ្ជាក់ថា កីឡាករខ្សែការពារ Dijk សញ្ជាតិហុល្លង់ រូបនេះគឺជាគោលដៅសំខាន់បំផុតសម្រាប់លោកកាលពីពេលដែលគាត់នៅបង្វឹកក្លិបSouthamptonហើយក្លិបគួរតែចំណាយប្រាក់ ដើម្បីនាំយកកីឡាកររូបនេះមកកាន់ទឹកដីGoodisonឲ្យខាងតែបាន ។
កីឡាករខ្សែការពារហុល្លង់រូបនេះត្រូវ បានគេជឿជាក់ថា ជាកីឡាករដែលមានការ ចាប់អារម្មណ៍ខ្លាំងបំផុតនៅក្នុងលីកកំពូលអង់គ្លេសសព្វថ្ងៃហើយតម្លៃខ្លួនរបស់គេ ត្រូវបានគេប៉ាន់ស្មានថាមានប្រហែលជា ៥០លានផោន និងក៏មានការចាប់អារម្មណ៍ ពីក្លិបMan City របស់អង់គ្លេសផងដែរ សម្រាប់ពាក់កណ្តាលរដូវកាលនេះ ៕
ដោយ៖ ដេវីត