រថយន្ដក្រឡុកសុីម៉ង់ត៍ពីរគ្រឿងបុកគូទគ្នាពីក្រោយរងការខូចខាតទាំងសងខាង

ចែករំលែក៖

ភ្នំពេញ៖ រថយន្ដក្រឡុកសុីម៉ង់ត៍ពីរគ្រឿង បានបើកបុកគូទគ្នាពីក្រោយបណ្ដាលឲ្យរងការខូចខាតទាំងសងខាង តែមិនបង្កឲ្យមានអ្នករងរបួសនោះទេ កាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅចំណុចខាង មុខវត្តថាន់ តាមបណ្ដោយផ្លូវ ព្រះសុធារស ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើត ហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ដក្រឡុកសុីម៉ង់ត៍ ពីរគ្រឿងធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសុធារស ទិសដៅពីជើងទៅត្បូង ដោយរថយន្ដខាងមុខ ពាក់ស្លាកលេខ ភ្នំពេញ 5A-0656 និងរថយន្ដធ្វើដំណើរនៅខាងក្រោយ ពាក់ស្លាកលេខ ភ្នំពេញ 5A-0897 ពេលមកដល់ចំណុចកើតហេតុ រថយន្ដដែលធ្វើដំណើរខាងក្រោយបានជ្រុលបុករថយន្ថ ដែលធ្វើដំណើរនៅខាងមុខបណ្ដាលអោយរថយន្ដទាំងពីរគ្រឿងរងការខូចខាតទាំងសងខាង តែមិនបណ្ដាលឲ្យ មានអ្នករងរបួសនោះទេ។

បើតាមសម្ដីអ្នកបើករថយន្ដក្រឡុកសុីម៉ង់ត៍ដែលធ្វើដំណើរនៅខាង មុខបានឲ្យដឹងថា នៅមុនពេលកើតហេតុរូបគាត់បើករថយន្ដធម្មតា ហើយដោយមានរថយន្ដមួយគ្រឿងបត់ចូលផ្លូវឌឿងហែម គាត់ក៏បានទាញចង្កូតមកខាងឆ្វេងដៃបន្តិចស្រាប់មានរថយន្ដមកបុកពីក្រោយតែម្ដង។

ក្រោយពីកើតហេតុអ្នកបើករថយន្ដទាំងពីរគ្រឿងគឺមិនហ៊ាននិយាយដោះស្រាយគ្នានោះទេ ដោយរង់ចាំតំណាងក្រុមហ៊ុនទាំងសងខាងមកដោះស្រាយគ្នានៅកន្លែងកើតហេតុ ៕

img_7283 img_7280 img_7282 img_7284 img_7285

...

ដោយ៖ ភារ៉ា ដង្កោ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print