ប្រជាពលរដ្ឋប្ដឹងមេការនិងសន្តិសុខក្រុមហ៊ុនអាន កូរ ពីបទបំផ្លាញទ្រព្យសម្បត្តិ បោះទូរស័ព្ទក្នុងទឹកបំបាត់ភស្តុតាងទារសំណង២ម៉ឺនដុល្លារ

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ មេការ និងសន្តិសុខ ក្រុមហ៊ុនអានកូ របស់ឧកញ្ញា កុកអាន ត្រូវបាន ប្រជាពលរដ្ឋ ប្តឹង ពីបទ រំលោភឈួសឆាយ រំលោភលើដី ទ្យព្យ សម្បត្តិនិងដំណាំ ផ្សេងៗ ព្រមទាំងបានប្រើអំពើហិង្សាធ្ងន់ ដោយចេតនាលើរូបរាងកាយ ស្ត្រីភេទ និងបានកញ្ឆក់ទូរស័ព្ទ IPHone 5S ដែលបានថតសកម្មភាព គប់ចូលប្រឡាយទឹកដើម្បីបំបាត់ភស្តុតាង ទៀតតែក្រុមគ្រួសារជនរងគ្រោះប្តឹងទារជំងឺចិត្ត២០០០០ដុល្លារ ។

យោងតាមបណ្តឹង របស់ ឈ្មោះ យ៉េះ វ៉ាន់ធៀវ ភេទប្រុសអាយុ៤២ឆ្នាំ មុខរបរ លក់ដូរ មានទីលំនៅបច្ចុប្បន្ន រស់នៅភូមិ កូនដំរី សង្កាត់និមិត្ត ក្រុង ប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ បានដាក់ចូល អធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត កាលពីថ្ងៃទី ២ មករា ឆ្នាំ ២០១៧ បានប្តឹង ១/ឈ្មោះយ៉ន់ដឹក ភេទប្រុស អាយុប្រហែល៥០ឆ្នាំ មុខងា ជា មេការ ក្រុមហ៊ុន អានកូ របស់ឧកញ្ញា កុកអាន ២/ឈ្មោះ ប្រុស ភេទប្រុស អាយុ៣៨ឆ្នាំ និងកម្លាំងបក្ខពួកសន្តិសុខ អានកូ ពីបទរំលោភលើដីនិងទ្រព្យសម្បត្តិដំណាំផ្សេងៗរបស់គាត់ប្រើអំពើរហិង្សាលើរូបរាងកាយ ដោយចេតនាយ៉ាងធ្ងន់ធ្ងរមកលើប្រពន្ធរបស់គាត់ឈ្មោះ ភាជស្រីរ័ត្ន អាយុ៣៨ឆ្នាំ ។ ថែមទាំងបានកញ្ឆក់ទូរស័ព្ទ IPhone 5S គប់ចូលប្រឡាយទឹកចោលដើម្បីបំបាត់ភស្តុតាង ។

លោកយ៉េះ វ៉ាន់ធៀវ បញ្ជាក់ថា នៅវេលាម៉ោង ៤និង៣០នាទី ល្ងាចថ្ងៃទី ២៨ខែ ធ្នូ ឆ្នាំ២០១៦ ឈ្មោះយ៉ន់ដឹក មេការ ក្រុហ៊ុន អានកូនិងឈ្មោះប្រុស សន្តិសុខ បញ្ជារគ្រឿងចក្រ ចំនួន២គ្រឿង អេស្កាវ៉ាទ័រ និងអាប៊ូលឈូស បំផ្លាញរបងខ្សាច់ ថ្ម ឥដ្ឋ និងទ្រព្យ សម្បត្តិផ្សេងៗទៀតគិតជាទឹកប្រាក់ប្រហែល២០ម៉ឺនបាតដោយទ្រាំមិនបានហ្នឹងការបំពានជាលើកទី៤នេះប្រពន្ធ លោក ក៏បានទាញទូរសព្ទថតសកម្មភាព ស្រាប់តែឈ្មោះខាងលើបានប្រើអំពើរហឹង្សាយ៉ាងព្រៃផ្សៃមកលើស្រ្តីភេទ(ប្រពន្ធរបស់លោក) ដោយគ្រាន់តែគ្នាហាមឃាត់មិនឲ្យឈូសឆាយលើក្បាលដីហើយប្រកែកគ្នាទៅវិញទៅមកស្រាប់តែជនដៃដល់ ឈ្មោះប្រុស និងបក្ខពួកសន្តិសុខ៥នាក់ ស្ទុះមកទាញសក់ក្បាលផ្ងាកក្រោយនិងបានមកគ្រៀកប្រពន្ធលោកក្រព័ត្តដៃទៅក្រោយស្លាបសេកទាត់ធាក់ជាំនិងរងការឈឺចុកចាប់ ពេញខ្លួនហើយប្រមាថជីវិតប្រពន្ធខ្ញុំអោយឈូសសម្លាប់អោយងាប់ ហើយជេរ ប្រមាថ អាសអាភាសគ្រប់បែបយ៉ាង។ ពេលគេកំពង់វ៉ៃប្រពន្ធ លោកបានថតសកម្មភាពបានទាំងអស់ តែត្រូវបានឈ្មោះ ប្រុស ជាសន្តិសុខនោះ បានកញ្ឆក់ទូរស័ព្ទ របស់លោកគប់ចោលក្នុងប្រឡាយទឹកដើម្បីបំបាត់ភ័ស្តុតាងចោល។ ដោយអំពើព្រៃផ្សៃរបស់ មេការ និងសន្តិសុខ ក្រុមហ៊ុន អានកូ មកលើគ្រួសារលោកនេះ លោកប្តឹងទារជម្ងឺចិត្តចំនួន២ម៉ឺនដុល្លា។

លោកធិន ស៊ិនដេត អធិការ ក្រុងប៉ោយប៉ែតមានប្រសាសន៍តាមទូរសព្ទ័កាលពីរម៉ោង១និង៤៥នាទីរសៀល ថ្ងៃទី០៣ ខែមករា ២០១៧ថា លោកបានទទួលលិខិតរបស់ជនរងគ្រោះខាងលើនេះហើយ តែលោកនឹងធ្វើលិខិត អញ្ជើញអស់លោកទាំងបីនាក់នោះមកសាកសួរសិន ។

លោកស៊ុំ ចាន់គារ ប្រធាន អង្កការលីការដូរប្រចាំខេត្តបន្ទាយមានជ័យបានប្រាប់ថា បញ្ហាបំផ្លាញទ្រព្យសម្បត្តិអ្នកដ៏ទៃជាបទល្មើសពហ្មទណ្ឌ័ហើយ ដូច្នេះភាគ្គីខាងជនរងគ្រោះមាន សិទ្ធប្ដឹងជនដែលប្រព្រឹត្ត ទទួលខុសត្រូវទៅលើអំពើរបស់ខ្លួន។

ទោះជាយ៉ាងណា មជ្ឈដ្ឋានជុំវិញក្រុងប៉ោយប៉ែត កំពុងតែរង់ចាំ មើលថា តើជនរងគ្រោះ អាចហ្នឹងទទួលបានយុត្តិធម៌ដែរ ឬក៏យ៉ាងណា៕

img-20170103-wa0014 img-20170103-wa0020 img-20170103-wa0015 img-20170103-wa0019 img-20170103-wa0017

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print