ខេត្តកោះកុង ៖ នៅលើផ្លូវជាតិលេខ៤៨ ស្ថិតក្នុងភូមិសាស្រ្តស្រុកបុទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ មាន មនុស្សស្លាប់ពីរនាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ពីរផ្សេងគ្នា ។
មន្រ្តីនគរបាលស្រុកបុទុមសាគរឲ្យដឹងថា ករណីទី១ ៖ កើតឡើងនៅវេលាម៉ោង៨យប់ ត្រង់ចំណុចភូមិតាកន ឃុំកណ្តោល រវាង រថយន្តតួរីស ពាក់ស្លាកលេខភ្នំពេញ2X-7584 បុកជាមួយម៉ូតូ ក្នុងទិសដៅបញ្រ្ចាសគ្នា ពីលិចទៅកើត បណ្តាលឲ្យអ្នកជិះម៉ូតូឈ្មោះ ម៉ន វង្ស ភេទប្រុស អាយុ៣០ឆ្នាំ ទីលំនៅភូមឃុំកន្លែងកើតហេតុ ស្លាប់បាត់បង់ជីវិត ។
កណរីទី២ ៖ កើតឡើងនៅវេលាម៉ោង៦និង១៥នាទីល្ងាច ត្រង់ចំណុចឃុំអណ្តងទឹក ស្រុកបុទុមសាគរ បើកបរម៉ូតូលឿនក្នុងស្ថានភាព ស្រវឹងរួចដួលម៉ូតូបណ្តាលឲ្យម្នាក់ស្លាប់ និងម្នាក់រងរបួសធ្ងន់ ។ អ្នកស្លាប់គឺឈ្មោះ គួច គួរ ភេទប្រុស អាយុ៥៧ឆ្នាំ និងអ្នករងរបួស គឺឈ្មោះស្រី ចន្ធី ភេទប្រុស អាយុ៣៧ឆ្នាំ ។
ជនរងគ្រោះទាំងពីរមានទីលំនៅក្នុងឃុំតានូន ស្រុកបុទុមសាគរ ៕ ជាយក្រុង