សមត្ថកិច្ចចុះបង្ក្រាបក្រុមសេពគ្រឿងញៀនកំពុងពពាក់ពពូនគ្នា ឃាត់ខ្លួនបានប្រុសស្រី៤នាក់

ចែករំលែក៖

ភ្នំពេញ៖ ក្រុមអ្នកសេបគ្រឿងញៀនប្រុសស្រី៤នាក់ ដែលមកប្រមូលផ្ដុំគ្នាក្នុងបន្ទប់ផ្ទះជួល ត្រូវសមត្ថកិច្ចព័ទ្ធចាប់បានទាំងអស់ រួមនិងឧបកណ៍ប្រើប្រាស់មួយចំនួន កាលពីវេលាម៉ោង១០និង១៥នាទីយប់ថ្ងៃទី២ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្ទះជួលគ្មានលេខ ក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ដោយមានការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុដែលបានប្រាប់ថា មានក្រុមក្មេងស្ទាវមួយក្រុមកំពុងតែពពាក់ពពូនគ្នាប្រើប្រាស់គ្រឿងញៀននៅត្រង់ចំណុចខាងលើទើបលោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខបានបញ្ជាឲ្យលោក អនុសេនីយ៍ទោ ដួង វណ្ណះ នាយប៉ុស្តិ៍ស្តីទីភ្នំពេញថ្មីឲ្យដឹកនាំកម្លាំងផ្ទាល់សហការជាមួយកម្លាងចម្រុះរាជធានីដែលចុះជួយខណ្ឌធ្វើការបង្រ្កាបទីតាំងខាងលើហើយបានឃើញក្រុមជនសង្ស័យប្រុសស្រីទាំង៤នាក់កំពុងប្រើប្រាស់គ្រឿងញៀនក្នុងនោះស្រី២នាក់ ហើយដកហូតឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងម៉ូតូ១គ្រឿងផងដែរ។

ជនសង្ស័យទាំង៤នាក់ ទី១មានឈ្មោះ មុន្នី បុត្រ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ នៅផ្ទះជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ទី២ឈ្មោះ ប្រុស សៀង ភេទប្រុស អាយុ២២ឆ្នាំមុខរបរចុងភៅ ស្នាក់នៅផ្ទះជួល សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទី៣ឈ្មោះ ចាន់ លីដា ភេទស្រី អាយុ១៩ឆ្នាំ មុខរបរធ្វើការនៅហាងអលស្តា និងទី៥ឈ្មោះ កែវ ទិត្យដានី ភេទស្រី អាយុ១៩ឆ្នាំ មុខរបរធ្វើការនៅហាងអលស្តាទាំង២នាក់នេះ ស្នាក់នៅជាមួយគ្នានៅបន្ទប់ផ្ទះជួលខាងលើ។

បច្ចុប្បន្នជនសង្ស័យទាំងបួននាក់កំពុងតែកសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋានខណ្ឌសែនសុខ រង់ចាំការចាត់ការទៅតាមនីតិវិធីបន្ត ៕

tongsey2 tongsey5 tongsey4 tongsey3 tongsey1 tongsey

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print