កម្មករ កម្មការិនីរោងចក្រកាត់ដេរ ស៊ីណីស្កាយ ធ្វើកូដកម្មទាមនទារលក្ខខណ្ឌការងារ១០ចំណុច

ចែករំលែក៖

ភ្នំពេញ៖ កម្មករ កម្មការិនី បម្រើការងារនៅក្នុង រោងចក្រកាត់ដេរសម្លៀកបំពាក់ យីហោ(ស៊ីណីស្កាយ ហឹជន ហ្គាមេន ខេមបូឌា ខូអិលធីឌី) ចំនួនជាង៣០០នាក់ ដែលមានទីតាំងស្ថិតនៅក្នុងភូមិព្រៃព្រីងខាង ត្បូង សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ។ បានប្រមូលផ្ដុំគ្នាធ្វើកូដកម្ម តវ៉ាទាមទារលក្ខ ខណ្ឌ ការងារចំនួន១០ចំណុច ពីថៅកែរោងចក្រ កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០១៦ នៅចំណុចខាងមុខរោងចក្រកាត់ដេរខាងលើនោះ។

នៅក្នុងសកម្មភាពតវ៉ាខាងលើនោះ កម្មករកម្មការិនីទាំងនោះ កិនបានប្រើអំពើហឹង្សាណាមួយនោះឡើយ ពួកគេបានធ្វើការតវ៉ាដោយស្ងៀមស្ងាត់ និងមិនបានស្រែកតាមមេក្រូ ឬបង្កការភ័យខ្លាចណាមួយ ដល់ភាគី រោងចក្រនោះទេ។ពួកកម្មករខាងលើបាននាំគ្នា ឈរនៅខាងមុខរោងចក្រ និងសរសេរនូវលក្ខខណ្ឌទាំង១០ ចំណុចដែលពួកគេត្រូវទាមទារ សុំឲ្យថៅកែជួយធ្វើការដោះស្រាយជូនពួកគេ ដោយពួកគេបានអះអាងថា ថៅកែរោងចក្រខាងលើ គាបសង្កត់ពួកគេ ហើយក៏បណ្ដែតបណ្ដោយឲ្យ ស្ត្រីម្នាក់ឈ្មោះកែវ ដែលជាប្រធាន ផ្នែកដេរ ជេរប្រមាថកម្មករតាមអំពើចិត្ត។ដោយសារតែរោងចក្រនោះ មានបន្ទប់ទឹកសម្រាប់ប្រុសៗតែ២បន្ទប់ ធ្វើឲ្យប្រើមិនគ្រប់ប្រុសៗបានចូលទៅបន្ទប់ស្រីៗ ហើយពេលស្រីៗត្រូវការចូលដែរ បន្ទប់ទឹកជាប់រវល់ ត្រូវចាំគ្នាយូរ ពី១០ទៅ១៥នាទី ក៏ត្រូវបានប្រធានផ្នែកដេរនោះជេរតែម្ដង។

កម្មករបាននិយាយថា ពួកគេដែលបម្រើការងារនៅក្នុងរោងចក្រមួយនេះ មានចំនួនជាង៣០០នាក់ ហើយ ពេលនេះ ដឹកនាំដោយសហជីពស្មារតីកមមមករ បានប្រមូលផ្ដុំគ្នាធ្វើការតវ៉ា ប្រឆាំងជាមួយថៅកែ ដើម្បីទាមទារនូវលក្ខខណ្ឌការងារចំនួន១០ ចំណុច៖

១, សុំឲ្យថៅកែទទួលយកឈ្មោះ គីម ចិត្ត្រា អត្តលេខ015 ជាជាងម៉ាស៊ីន ដែលត្រូវ បានថៅកែដកចេញពីការងារ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៦ បានចូលធ្វើការវិញ និងរក្សាអត្ថប្រយោជន៏នៅពេញ ដដែល។

២,សុំឲ្យក្រុមហ៊ុនផ្ដល់ប្រាក់អាហារ ថ្ងៃត្រង់ចំនួន ២០០០រៀលក្នុងមួយថ្ងៃជូនកម្មករម្នាក់ៗ។

៣,សុំឲ្យក្រុមហ៊ុនធ្វើការកែប្រែប្រធានផ្នែកដេរឈប់ ឲ្យជេរប្រមាថ និងប្រើអំពើហឹង្សានិងកាយវិការមិនសមរម្យមកលើកម្មករតទៅទៀត។

៤,រាល់ពេលដែលក្រុម ហ៊ុនឲ្យកម្មករ ធ្វើការថែមម៉ោងដល់ម៉ោង៨យប់ ត្រូវឲ្យឈប់សម្រាកហូបបាយនៅវេលាម៉ោង៦ល្ងាចសិន ។

៥,សុំឲ្យក្រុម ហ៊ុនអនុញ្ញាតច្បាប់ឲ្យមានភាពងាយស្រួល ដល់កម្មករពេលសុំច្បាប់សម្រាក ក្នុងករណីមាន ធុរៈផ្សេងៗ។

៦, សុំឲ្យក្រុមហ៊ុនកាត់ន្រាក់រង្វាន់ទៀងទាត់(លុយព្រីម) ជាសមមាត្រទៅនិងចំនួនថ្ងៃ ដែល កម្មករបានឈប់ សម្រាក។

៧,សុំឲ្យក្រុមហ៊ុនអនុវត្តន៍ប្រាក់ឈ្នួលគោល ទៅតាមច្បាប់ស្ដីពីការងារ។

៨,សុំឲ្យ ក្រុមហ៊ុនបើក ប្រាក់ឈ្នួលជូនកម្មៗឲ្យរួចរាល់មុនម៉ោង៤ល្ងាច។

៩,រាល់ពេលក្រុមហ៊ុនឲ្យកម្មករធ្វើការថែម ម៉ោង ត្រឋុវឈរលើគោលការណ៍ស្ម័គ្រចិត្ត។

១០,នៅក្នុងពេលធ្វើកូដកម្មសុំកុំឲ្យក្រុមហ៊ុនកឆត់ប្រាក់ឈ្នួល របស់ កម្មករដែលចូលរួមធ្វើកូដកម្មខាងលើ៕

image3 image1 image2

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print