ខេត្តបាត់ដំបង ៖ បុរសម្នាក់បានបាក់.កស្លាប់នៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូចូលជង្ហុក កាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចទឹកស្អុយ ស្ថិតក្នុងភូមិទួលជ្រៃ ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ភាព ឃន ភេទប្រុស អាយុ៥៥ឆ្នាំ មានទីលំនៅក្នុងភូមិសាមសិប ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ។ ជនរងគ្រោះធ្វើដំណើរដោយម៉ូតូ១គ្រឿង ម៉ាកវ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1L-4964 ។ លុះជិះមកដល់កន្លែងកើតហេតុបានរេចង្កូតម៉ូតូចូលជង្ហុក បណ្តាលឲ្យដួលផ្ទប់នឹងផ្លូវបាក់.កស្លាប់ភ្លាមៗនៅនឹងកន្លែង ។
ករណីនេះ សមត្ថកិច្ចជំនាញបានចុះទៅធ្វើការត្រួតពិនិត្យដល់កន្លែងកើតហេតុ រួចបានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជាយក្រុង
...