មន្ដ្រី​អគ្គិសនី​ចុះ​ពិនិត្យ​កុង​ទ័​រ​ភ្លាត់​ស្នៀត​ឆក់​ស្លាប់​

ចែករំលែក៖

​ខេត្ដបន្ទាយមានជ័យ​៖​ មន្ដ្រី​អគ្គិសនី​ មួយ​រូប​ចុះ​ដើរ​ស្រង់​លេខ​កុង​ទ័​រ​តាម​ បង្គោល​ភ្លើង​ឆ្លងកាត់​ក្នុង​ទឹក​ឆ្លង​ចរន្ដ​អគ្គិ​ ស​នី​ឆក់​ស្លាប់​ ដែល​ករណី​នេះ​បាន​កើត​ ឡើង​នៅ​រសៀល​ថ្ងៃ​ទី​១៣​ ខែសីហា​ ឆ្នាំ​ ២០១៥​ ឋិត​ក្នុងភូមិ​-​សង្កាត់​កំពង់ស្វាយ​ ក្រុង​សេរី​សោ​ភ័​ណ្ឌ​ ខេត្ដបន្ទាយមានជ័យ​។​ ​

Bontheaymeancheay_1

បើ​តាម​មន្ដ្រី​នគរបាល​មូលដ្ឋាន​ឱ្យ​ ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ផាត់​ ម៉ា​រ៉ា​ឌី​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជាម​ន្ដ្រី​អគ្គិសនី​ ផ្នែក​ដើរ​ស្រង់​លេខ​កុង​ទ័​រ​ភ្លើង​ មានស្រុក​ កំណើត​នៅ​ខេត្ដតាកែវ​និង​បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុងភូមិ​-​សង្កាត់​កើតហេតុ​ ។​ ​បើ​តាម​មន្ដ្រី​អគ្គិសនី​មួយ​រូប​បាន​ និយាយ​ថា​ មុន​ពេល​កើតហេតុ​និង​ក្រោយ​ ពី​សម្រាក​ហូប​បាយ​ថ្ងៃត្រង់​រួច​ជន​រង​ គ្រោះ​បាន​ទៅ​ជាមួយ​មន្ដ្រី​អគ្គិសនី​រួម​ ការងារ​ជា​មួ​យា​គ្នា​ ដើម្បី​ដើរ​ស្រង់​លេខ​ កុង​ទ័​រ​តាម​បង្គោល​ភ្លើង​ដោយ​ជិះ​ម៉ូតូ​២​ គ្រឿង​មាន​គ្នា​៣​នាក់​ ។​

មន្ដ្រី​រួមការ​ងារ​ បាន​បន្ដ​ថា​ ពេល​ទៅ​ដល់​ចំណុច​កើត​ ហេតុ​ជន​រង​គ្រោះ​បាន​ចុះ​ឆ្លង​ទឹក​ទៅ​ស្រង់​ លេខ​កុង​ទ័​រ​នៅ​លើ​បង្គោល​ភ្លើង​ ក៏​ស្រាប់​ តែ​ត្រូវ​ចរន្ដអគ្គិសនី​ឆក់​ប្រកាច់ប្រកិន​ នៅ​ក្នុង​ទឹក​ជាប់​នឹង​បង្គោល​ភ្លើង​ស្លាប់​ ភ្លាមៗ​តែ​ម្ដង​ ។​ នៅ​ខណៈនោះ​មន្ដ្រី​ដែល​ រួមការ​ងារ​ជាមួយ​ឃើញ​ដូច្នេះ​ក៏​បាន​នាំ​ គ្នា​ជួយ​ជន​រង​គ្រោះ​តាម​លក្ខណៈ​បច្ចេក​ ទេស​ ដោយ​យក​ខ្សែ​ទាក់ទាញ​ជន​រង​គ្រោះ​ រួច​ដឹក​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯក​ ជន​មួយ​ជិត​កន្លែង​កើតហេតុ​ តែ​ត្រូវ​ បាន​លោកគ្រូ​ពេទ្យ​បញ្ជាក់​ថា​ ជន​រង​ គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​ ។​ ​

បើ​តាម​មន្ដ្រី​បច្ចេកទេស​ផ្នែក​អគ្គិ​ ស​នី​បាន​សន្និដ្ឋាន​ថា​ ចរន្ដអគ្គិសនី​ដែល​ ឆ្លង​ឆក់​ជន​រង​គ្រោះ​អាច​បណ្ដាល​មក​ពី​ ខ្សែភ្លើង​ដាច់​ធ្លាក់​ពី​ចំណុច​កុង​ទ័​រ​ចូល​ មក​ក្នុង​ទឹក​ក្បែរ​បង្គោល​ភ្លើង​ ខណៈ​មាន​ ខ្យល់​ភ្លៀង​ ហើយ​ពេល​ដែល​ជន​រង​គ្រោះ​ មិន​បាន​ប្រយ័ត្នប្រយែង​ ទើប​បណ្ដាល​ឱ្យ​ ឆក់​ស្លាប់​បែប​នេះ​ ។​ យ៉ាងណា​ក៏​ដោយ​ មន្ដ្រី​និង​មេដឹកនាំ​អង្គភាព​អគ្គិសនី​ចូល​ រួម​សម្ដែង​នូវ​ការ​សោកស្ដាយ​ចំពោះ​ គ្រួសារ​សព​ជន​រង​គ្រោះ​ ៕

...

ដោយ៖ សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print