កម្លាំងយោធាចិននាពេលនេះត្រូវបាន គេចាត់ទុកថាខ្លាំងជាងគេបំផុតនៅក្នុង តំបន់អាស៊ី ក៏ដូចជានៅជុំវិញពិភពលោក បើគ្មានអាមេរិកទេនោះចិន គឺជាប្រទេស មហាអំណាចយោធានៅលើពិភពលោក។ ទាំងនោះគឺជាការខិតខំរបស់ចិនជាច្រើនទសវត្សកន្លងមក ដើម្បីសម្រេចគោល ដៅពង្រឹងវិស័យសេដ្ឋកិច្ច និងយោធា។
រយៈពេលជាង៣ទសវត្សកន្លងមក ចិនបានខិតខំពង្រឹងទាំងវិស័យសេដ្ឋកិច្ច និងយោធា ហើយបានលាក់ខ្លួនរង់ចាំ ឱកាស ពេលនេះចិនបានបង្ហាញពីកម្លាំង នយោបាយយោធាខ្លួននៅក្នុងតំបន់ និង នៅលើពិភពលោកទាំងមូល។ ប៉ុន្មាន ឆ្នាំចុងក្រោយនេះចិនបានពង្រីកឥទ្ធិពល របស់ខ្លួននៅទ្វីបអាហ្វ្រិក ដោយផ្ដល់ ជំនួយជាច្រើននៅទីនោះ លើសពីនេះ ទៅទៀតមេដឹកនាំចិនតាំងពី ហូ ជីនតាវ ដល់ប្រធានាធិបតីស៊ី ជីនពីង ក៏បាន បំពេញទស្សនកិច្ចទៅកាន់អាហ្វ្រិកក្នុង គោលដៅពង្រឹងទំនាក់ទំនង ចិន អាហ្វ្រិក ឱ្យកាន់តែមានភាពល្អប្រសើរឡើង ។
នៅក្នុងតំបន់អាស៊ីវិញចិនបានពង្រីកអំណាចបញ្ចេញកម្លាំងយោធាគំរាម កំហែងដល់ប្រទេសជិតខាង ពិសេសគឺ ការប្រកាសគ្រប់គ្រងដែនសមុទ្រចិន ភាគខាងត្បូងរហូតដល់ទៅ៩០ភាគរយ គ្របដណ្ដប់លើដែនអធិបតេយ្យប្រទេស ជាច្រើនបង្កឱ្យមានជម្លោះកាន់តែតាន តឹងខ្លាំងឡើងស្ទើរតែផ្ទុះសង្គ្រាម។ តំបន់ សមុទ្រភាគខាងត្បូងជាទីតាំងផ្ទុកទៅ ដោយប្រេងធម្មជាតិរាប់ពាន់លានធុង និង ប្រជុំកោះជាច្រើនគ្មានមនុស្សរស់នៅ ជា ហេតុធ្វើឱ្យចិនមិនអាចនៅស្ងៀមទៀត បានឡើយខ្លាចបាត់បង់ ចិនក៏បានប្រើ ប្រាស់កម្លាំងយោធាដើម្បីទៅគ្រប់គ្រង ទីតាំងទាំងនោះ ។
កាលពីពេលកន្លងទៅថ្មីៗនេះ ទីប្រឹក្សា សន្ដិសុខជាតិអាមេរិក លោកស្រី ស៊ូសាន់ រ៉ាយ បានព្រមានថា ចិននឹងត្រូវនៅឯកោ ដោយសារតែបង្កជម្លោះជំរុញឱ្យមាន ភាពតានតឹងជាមួយវៀតណាមនៅដែន សមុទ្រចិនភាគខាងត្បូង ពិសេសក្រោយ ពេលដែលចិនបញ្ជូនស្ថានីយរុករកប្រេង ចូលក្នុងអធិបតេយ្យដែនសមុទ្ររបស់ វៀតណាម។ មិនត្រឹមតែប៉ុណ្ណោះថែម ទាំងបុកនាវាវៀតណាមឱ្យខូចខាតយ៉ាង ដំណំទៀតផង ។
មានប្រសាសន៍នៅក្នុងព្រឹត្ដិការណ៍ មួយក្នុងទីក្រុងវ៉ាស៊ីនតោន លោកស្រី ស៊ូសាន់ រ៉ាយ បញ្ជាក់ថា ចិនកំពុង តែនៅឯកោបន្ដិចម្ដងៗពីសហគមន៍ អន្ដរជាតិ។ លោកស្រីបន្ដទៀតថា ប្រទេស ដែលចង់ឱ្យមានទំនាក់ទំនងល្អជាមួយ ចិនពេលនេះ មានអារម្មណ៍ពិបាកទ្រាំ ហើយកំពុងព្យាយាមគេចវេះពីចិន ដោយ សារតែសកម្មភាពរបស់ចិនបង្កឱ្យមានភាពតានតឹង និងមានជម្លោះជាមួយ ប្រទេសជិតខាង ។
លោកស្រី ស៊ូសាន់ រ៉ាយ ជឿជាក់ថា អាមេរិកបានបង្ហាញពីគោលជំហរយ៉ាង ច្បាស់ថា សកម្មភាពគំរាមកំហែងរបស់ ចិននឹងធ្វើឱ្យវិវាទកាន់តែស្មុគស្មាញ ហើយ ការខិតខំស្វែងរកដំណោះស្រាយតាម រយៈកិច្ចការបរទេសគ្មានប្រសិទ្ធភាព នោះឡើយ។ លោកស្រីបានជំរុញឱ្យចិន ដោះស្រាយវិវាទដោយពឹងផ្អែកលើមូល ដ្ឋានគ្រឹះច្បាប់អន្ដរជាតិ។ លោកបន្ដទៀត ថា ប្រសិនបើចិនចង់ឱ្យសហគមន៍អន្ដរ ជាតិទទួលស្វាគមន៍ ទទួលស្គាល់ជាប្រទេស មហាអំណាចក្នុងតំបន់ និងនៅលើពិភព លោក ចិនមិនត្រូវមានសកម្មភាពឈ្លាន ពាននោះឡើយ ។
សារព័ត៌មាន Wall Street Jounal របស់អាមេរិកបានផ្សព្វផ្សាយអត្ថបទ វិភាគមានចំណងជើងថា កម្លាំងដ៏ខ្លាំង ក្លារបស់ចិនមិនត្រូវបានគ្រប់គ្រងឱ្យល្អ នៅលើដែនសមុទ្រទាំងនោះបានបង្ហាញ យ៉ាងច្បាស់ថា មិនបានរក្សាខ្លួនឱ្យបានល្អ ឱ្យមានតម្លៃថ្លៃថ្នូរស័ក្ដិសមជាប្រទេស មហាអំណាចយោធាក្នុងតំបន់ដោយ ប្រើប្រាស់អំណាចយោធាស្របច្បាប់គំរាម កំហែងឈ្លានពានប្រទេសជិតខាង ។
ក្នុងអត្ថបទវិភាគបន្ដថា ចិនកំពុងតែ ឈានមួយជំហានទៀតក្នុងការឈ្លានពាន ដែនសមុទ្រជិតខាងនៅសមុទ្រភាគខាង ត្បូង។ បន្ទាប់ពីចិនដាក់ស្ថានីយខួងប្រេង នៅតំបន់សមុទ្រវៀតណាមកាលពីថ្ងៃទី១ ខែឧសភា រដ្ឋាភិបាលហ្វីលីពីនក៏បាន ប្រកាសកាលពីពេលកន្លងមកថា ចិន កំពុងតែលួចលាក់សាងសង់ទីតាំងយោធា នៅតំបន់ ដែលមានវិវាទនៅសមុទ្រចិន ខាងត្បូង។
រដ្ឋាភិបាលទីក្រុងម៉ានីលសង្ស័យថា ទម្រង់សាងសង់ផ្លូវហោះហើរនៅប្រជុំ កោះត្រឿងសារបស់វៀតណាមក្នុងគោល ដៅពង្រីកការគ្រប់គ្រងដែនសមុទ្រភាគ ខាងត្បូងរហូតដល់៩០ភាគរយ គឺគ្រប ដណ្ដប់ទៅលើដែនអធិបតេយ្យប្រទេស ជាច្រើន។ កន្លងមកចិនបានសន្យាជា មួយពិភពលោកថា ការរីកចម្រើនក្នុង សន្ដិភាព។ ផ្ទុយទៅវិញ មាត់និយាយថា សន្ដិភាព ចង់បានសន្ដិភាព ប៉ុន្ដែដៃកាន់ កាំភ្លើងបាញ់សម្លាប់គេទៅវិញ ។
សកម្មភាពរបស់ចិន ដែលធ្វើទៅលើ វៀតណាមនាពេលនេះ ធ្វើឱ្យប្រទេសជា ច្រើនបង្ហាញការប្រឆាំងចិនដោយបើក ចំហ ទាំងនោះធ្វើឱ្យចិនកាន់តែឯកោ។ កន្លងមកឥណ្ឌាបានប្រកាសគាំទ្រវៀត ណាមក្នុងការប្រឈមមុខជាមួយចិន ដែលដាក់ស្ថានីយរុករកប្រេង និងនាវា ចម្បាំងរាប់សិបគ្រឿងនៅដែនសមុទ្រ វៀតណាម។ អ្នកនាំពាក្យក្រសួងការ បរទេសបានប្រកាសនៅក្នុងសន្និសីទកា សែតមួយថា ឥណ្ឌានៅតែរក្សាគោល ជំហរថា បណ្ដាប្រទេសក្នុងតំបន់គ្មាន សិទ្ធិរារាំងសេរីភាព ចរាចរណ៍នៅដែន សមុទ្រខាងត្បូង ហើយអំពាវនាវឱ្យមាន កិច្ចសហប្រតិបត្ដិការ ធានាសន្ដិសុខ ដល់ចរាចរណ៍ដែនសមុទ្រ។
ឥណ្ឌាអំពាវ នាវឱ្យមានកិច្ចសហប្រតិបត្ដិការដោះ ស្រាយវិបត្ដិតាមច្បាប់អន្ដរជាតិ មិន ត្រូវមានការឈ្លានពានណាមួយ ដោយ ប្រើប្រាស់កម្លាំងនោះឡើយ។ សកម្ម ភាពរបស់ចិន ដែលដាក់ស្ថានីយខួងប្រេង នៅសមុទ្រវៀតណាមជាសកម្មភាពមិន អាចទទួលយកបាន គឺជាសកម្មភាពឈ្លាន ពានច្បាស់ក្រឡែត។
អ្នកនយោបាយចិនបានបញ្ជាក់ថា បើ មិនបញ្ចេញកម្លាំងយោធានាពេលនេះ តើពេលណាចាំចេញ ចាំរហូតដល់អាមេ រិកគ្រប់គ្រងដណ្ដើមយកផលប្រយោជន៍អស់ឬ? សកម្មភាពរបស់ចិន គឺទប់ទល់ នឹងការឡោមព័ទ្ធរបស់អាមេរិក ពិសេស នៅក្នុងដំណើរឆ្ពោះមកកាន់អាស៊ីប៉ាស៊ីហ្វិករបស់អាមេរិក ដោយបញ្ជូនកម្លាំង ទាហាន និងសព្វាវុធដល់ទៅជាង៦០ ភាគរយក្នុងតំបន់នេះ ៕
ប្រែសម្រួល៖ យ៉ាត