កម្លាំងទាហានជប៉ុនអាចចូលរួមធ្វើសង្គ្រាមនៅក្រៅប្រទេសហើយប្រឆំាងនិងប្រទេសដែលរដ្ឋាភិបាលទីក្រុងតូក្យូចាត់ទុកថាមានឥរិយាបទចងគំនុំគំគួនជាមួយប្រទេសដែលជាដៃគូរបស់ជប៉ុន។
កាលពីខែកក្កដាឆ្នាំ២០១៥ជាពេលវេលា«មាសប្រាក់» ជាការផ្លាស់ប្តូរទ្រង់ទ្រាយធំរបស់ជប៉ុនក្នុងអនុវត្តគោលនយោបាយការបរទេសនិងការពារជាតិ។រដ្ឋាភិបាលទីក្រុងតូក្យូបានធ្វើការកែទម្រង់ទ្រឹស្តីយោធា ដោយអនុញ្ញាតិឲ្យប្រើប្រាស់កម្លាំងយោធាចូលរួមនៅក្នុងសង្គ្រាមនៅបរទេស ក្រោយរយៈពេលជាច្រើនឆ្នាំដែលបាននៅស្ងៀម។ ពេលនេះជប៉ុនក៏បានទាមទារប្រជុំកោះគូរ៉ីល ទន្ទឹមនិងនោះក្រោមការជួយជ្រោមជ្រេងពីអាមេរិកទីក្រុងតូក្យូកំពុងតែឡើងគម្រោងទប់ទល់ជាមួយចិនពេលមានសង្គ្រាមកើឡើងដោយសារតែវិវាទប្រជុំកោះសែនកាគូ។
បច្ចុប្បន្នកម្លាំងទាហានអាកាសជប៉ុន មានយន្តហោះបញ្ចាប្រកាសអាសន្នបន្ទាន់ប្រភេទE-2Cចំនួន១៣គ្រឿងនិងយន្តហោះយុទ្ធសាស្ត្រ E-767 «AWACS»។ នៅពេលដែលបង្កើនចំនួនទាហានអាកាសសម្រាប់វាយលុកពីលើដែនអាកាសរហូតដល់៥០០ទៅ៨០០កងពល ដែលមានសមត្ថភាពត្រួតពិនិត្យនៅលើដែនអាកាសយ៉ាងល្អជាងកម្លាំងទហានប្រទេសដទៃទៀតនៅតំបន់អាស៊ីប៉ាស៊ីុហ្វិក ពិសេសគឺប្រទេសចិន។
តាមការប្រកាសរបស់ក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា ដើម្បីអនុវត្តនៅគម្រោងខាងលើ ជប៉ុនត្រូវចំណាយប្រាក់យ៉ាងតិច៤០,៣ពាន់លានដុល្លារ ក្នុងនោះផលិតនាវាផ្ទុកឧទ្ធម្ភាគចក្រAegis ក្នុងគម្រោង26DDនិងទិញយន្តហោះផលិតដោយប្រទេសក្នុងតំបន់អឺរ៉ុបឬអាមេរិក ប្រភេទ KC-46A របស់ក្រុមហ៊ុនប៊ូអិនឬAirbus A330MRTជាដើម។
ពេលថ្មីៗនេះកម្លាំងទាហានអាកាសជប៉ុនបានដាក់ឲ្យប្រើប្រាស់យន្តហោះចម្បាំង៤គ្រឿងប្រភេទKC-767Jអាចចាក់សំាងនៅលើដែនអាកាសទៅវាយលុកនៅគោលដៅដែលបានកំណត់ក្នុងរយៈចម្ងាយផ្លូវឆ្ងាយ។ ចំណុចទាំងនោះជួយឲ្យយន្តហោះចម្បាំងជប៉ុនហោះហើរបានយូរនិងធ្វើសង្គ្រាមនៅលើដែនអាកាស តទល់ជាមួយយន្តហោះចម្បាំងចិន មិនត្រឹមតែនៅលើដែនសមុទ្រចិនភាគខាងកើតនោះឡើយគឺអាចទៅចូលរួមនៅក្នុងដែនសមុទ្រចិនភាគខាងត្បូងជួយដល់ប្រទេសហ្វីលីពីនទៀតផង។
មួយវិញទៀត ការចូលរួមនៅក្នុងសមរភូមិមាន២ទៅ៣កងពល អាចបង្ករផលលំបាក់យ៉ាងខ្លាំងដល់យន្តហោះចម្បាំងរបស់ចិនJ-10A ឬSu-27SKM។
តាមការវាយតម្លៃរបស់ក្រុមអ្នកឯកទេសយោធា ភាគច្រើនយន្តហោះចម្បាំងរបស់ចិនមិនបានបំពាក់ប្រព័ន្ធរ៉ាដា និងប្រព័ន្ធបញ្ចាអាវុធនោះឡើយ។ចំណែកជប៉ុនវិញក្នុងរយៈពេល២០ឆ្នាំកន្លងមកមានយន្តហោះចម្បាំងF-2Aបានបំពាក់ប្រព័ន្ធរ៉ាដានិងអង់តែនបញ្ចាអាវុធពីចម្ងាយ។
លើសពីនេះទៅទៀត ការដាក់ឲ្យប្រើប្រាស់យន្តហោះចម្បាំងបន្ថែមនិងកិច្ចសហការគ្នាបានល្អរបស់កម្លាំងទហានអាកាសជប៉ុននិងអាមេរិក។នៅពេលមានសង្គ្រាមកើតឡើងយន្តហោះចម្បាំងទាំងនោះនឹងទៅជួបជុំគ្នានៅតំបន់ឆ្ងាយនៃសមុទ្រប៉ាស៊ីហ្វឹកជួបជុំគ្នាដើម្បីកំណត់គោលដៅក៏ដូចជាសួរនាំគ្នាពីយុទ្ធសាស្ត្រវាយលុក។
កម្លាំងទាហានជើងទឹកអាមេរិកនិងកម្លាំងការពាររបស់ជប៉ុនអាចចូលរួមព្រមគ្នានៅក្នុងសង្ក្រាមជាមួយចិនកើតឡើង។ ប្រទេសទាំងពីរមានកម្លាំងសព្វាវុធទំនើបៗមានសមត្ថភាពខ្ពស់ក្នុងនោះមាននាវាចម្បាំងបំពាក់កាំជ្រួចមីស៊ីល កំពុងតែឈរជើងនៅច្រកផ្លូវកោះOgasawara និងកោះGuam ។ ច្រកផ្លូវខាងលើបានកាត់ផ្តាច់ទិសដៅយុទ្ធសាស្ត្ររបស់ចិននៅភាគខាងកើត ហើយនៅចម្ងាយពីចិតជាង២៣០០គីឡូម៉ែត្រផុតពីចម្ងាយបាញ់នៃកាំជ្រួចមីស៊ីលDF-21Dរបស់ចិនដែលបាញ់បានរយះចម្ងាយតែ១៨០០គីឡូម៉ែត្រប៉ុណ្ណោះ។
នៅឆ្នាំ២០១៦ ជប៉ុនបានឡើងគម្រោងធ្វើការសាកល្បងហោះហើរជាលើកដំបូងនៅយន្តហោះចម្បាំងបំបាំងកាយATD-X «Shinshin» ហើយដល់ឆ្នាំ២០២០ជប៉ុននឹងផលិតជាច្រើនគ្រឿងនៅប្រភេទយន្តហោះបំបាំងកាយខាងលើ។ទាំងនោះហើយបានធ្វើឲ្យជប៉ុនត្រូវតែបង្កើតចំនួនយន្តហោះសម្រាប់ចាក់សាំងនៅលើអាកាស។
បច្ចុប្បន្នជប៉ុនកំពុងប្រកួតប្រជែងសពាវុធដោយស្ងាត់ៗជាមួយប្រទេសចិន តាមរយះការកែលម្អ អភិវឌ្ឍន៍សព្វាវុធទំនើបៗសម្រាប់កម្លាំងទាហានអាកាសប្រឆាំងនិងនាវាមុជទឹករបស់ចិនដែលមានចំនួនច្រើនកំពុងធ្វើសកម្មភាពទាំងនៅដែនសមុទ្រចិនភាគខាងត្បូងនិងភាគខាងកើត។ អាវុធរបស់ជប៉ុត្រូវបានគេវាយតម្លៃថាមានភាពទំនើបជាងអាវុធរបស់ចិន។
កន្លងមកមន្ទីរបញ្ចកោណអាមេរិកបានឯកភាពលក់ឲ្យកម្លាំងទាហានជើងទឹកជប៉ុននៅប្រព័ន្ធបញ្ចាការព័ត៌មានវាយលុកAegis ចំនួន៨គ្រឿងជាមួយនិងកាំជ្រួចមីស៊ីុលStandard Missile-3 ។ ជាមួយនឹងការទិញបន្ថែមនេះមានន័យថាជប៉ុនត្រូវផលិតនាវាចម្បាំង៨គ្រឿងទៀតសម្រាប់បំពាក់កំាជ្រួចមីស៊ីិុល។
ជប៉ុនគ្មានផលប្រយោជន៍អ្វីនៅដែនសមុទ្រចិនភាគខាងត្បូងនោះឡើយ ដែលជាតំបន់កំពុងតែមានវិវាទរវាងចិន វៀតណាមនិងហ្វីលីពីន។ប៉ុន្តែជប៉ុនចាំបាច់ត្រូតែលូកដៃរារាំងឥទ្ធិពលរបស់ចិននៅក្នុងតំបន់នេះក៏ដូចជានៅលើពិភពលោក។
សកម្មភាពកែទម្រង់ប្រព័ន្ធយោធារបស់នាយករដ្ឋមន្ត្រីជប៉ុនស៊ីនហ្ស៊ូអាបេ ពិសេសគឺការកែទម្រង់រដ្ឋធម្មនុញ្ញអនុញ្ញាត្តិឲ្យកម្លាំងទាហានជប៉ុនអាចចូលរួមធ្វើសង្គ្រាមនៅក្រៅប្រទេសបានដោយស្វ័យប្រវត្តិមិនមានជាទាហានការពារដូចកាលពីមុនឡើយ។ ប៉ុន្តែ ការកែទម្រង់នោះត្រូវបានអតីតនាយករដ្ឋមន្ត្រីជប៉ុន៥រូបប្រឆាំង ហើយស្នើរដល់លោកអាបេដកច្បាប់នោះវិញជាបន្ទាន់។ អតីតនាយករដ្ឋមន្ត្រី៥រូបមានលោក ម៉ូរីហ៊ីរ៉ូ ហូសូកាវ៉ា, ត្សូតូមុហាតា, តូមីអ៊ីជី មួរ៉ាយ៉ាម៉ា, យូគីយ៉ូ ហាតូយ៉ាម៉ា និង ណាអូតូ ខាន់ បានសម្តែងការព្រួយបារម្ភដូចៗគ្នា ចំពោះ សេចក្តីព្រាង ច្បាប់ថ្មីស្តីសន្តិសុខជាតិ។ ក្នុងចំណោមអតីតនាយករដ្ឋមន្ត្រីទាំង ៥រូបនោះ លោក ហូសូកាវ៉ា បានចេញមុខ រិះគន់ចំៗ ទៅលើរដ្ឋបាលរបស់លោក អាបេ ថាមិនបានគោរពឲ្យពេញលេញចំពោះ រដ្ឋធម្មនុញ្ញរបស់ជាតិឡើយ ដែលនឹងអនុញ្ញាតឲ្យកងកម្លាំងស្វ័យការពាររបស់ជប៉ុន មានសិទ្ធិប្រមូល ផ្តុំកងកម្លាំងរបស់ខ្លួនឡើងវិញ តាមការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃប្រទេស៕