ថ្ងៃ​ទី​៥​មករា​ សាលាឧទ្ធរណ៍​បើក​សវនាការ​សំណុំ​រឿង​ លោក​ ហុង​ សុខហួរ​

ចែករំលែក៖

ភ្នំពេញ:នៅព្រឹកថ្ងៃទី៥ ខែមករា ខាងមុខនេះ សាលាឧទ្ធរណ៍នឹងបើកសវនាការសំណុំរឿង លោក ហុង សុខហួរ អតីតសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ី ដែលមិនសុខចិត្តនឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញ កំណត់ផ្តន្ទាទោសដាក់ពន្ធនាគារ៧ឆ្នាំ ពាក់ព័ន្ធបទល្មើសក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាម ។

មេធាវីការពារក្ដីលោក ហុង សុខហួរ គឺ លោក សំ សុគង់ បញ្ជាក់ប្រាប់កាលពីព្រឹកថ្ងៃទី៤ ខែមករា ថា សវនាការលោក ហុង សុខហួរ នឹងចាប់ផ្ដើមនៅថ្ងៃទី៥ ខែមករា វេលាម៉ោង៨ព្រឹក ។ សវនាការនេះ ដឹកនាំដោយលោក សេង ស៊ីវុត្ថា អនុប្រធានសាលាឧទ្ធរណ៍ ។

គួររំលឹកថា លោក ហុងសុខហួរ ជាប់ចោទពីបទក្លែងបន្លំឯកសារសាធារណៈ បទប្រើប្រាស់ឯកសារសាធារណៈក្លែង និង បទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ដែលចែងឲ្យផ្ដន្ទាទោសតាមមាត្រា ៦២៩ មាត្រា ៦៣០ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការក្លែងសន្ធិសញ្ញាព្រំដែនកម្ពុជា វៀតណាម ឆ្នាំ១៩៧៩ ត្រង់មាត្រា៤ រួចយកឯកសារក្លែងនេះ ទៅបង្ហោះក្នុងផេកហ្វេសប៊ុករបស់ លោក សម រង្ស៊ី ដែលជាដើមចមនាំឲ្យតុលាការផ្តន្ទាទោស លោក សម រង្ស៊ី ដាក់ពន្ធនាគារ៥ឆ្នាំ ពីបទសមគំនិតក្នុងបទល្មើសនេះ ៕  ដោយ:ចេស្តា

...

img_6668

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print