នារីបម្រើផ្លូវភេទម្នាក់បានធ្លាក់ទឹកស្លាប់បន្ទាប់ពីរត់គេចចេញពីការចាប់របស់ខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញ ៖ អាសូរណាស់នារីបម្រើផ្លូវភេទម្នាក់បានធ្លាក់ទឹកស្លាប់បន្ទាប់ពីរត់គេចចេញពីការចាប់របស់ខណ្ឌដូនពេញហើយជ្រុលធ្លាក់ចូលទៅក្នុងទឹកទន្លេ នាប៉ុន្មានថ្ងៃមុននេះហើយសពទើបតែអណ្តែតនាយប់ថ្ងៃទី៣ខែមករានេះឯងនៅត្រង់ស្ពានច្បារអំពៅ ។

សូមរំលឹកថាកាពីប៉ុន្មានថ្ងៃមុននេះអាជ្ញាធរខណ្ឌដូនពេញបានចុះធ្វើរដ្ឋបាលបណ្តេញនារីរកសុីផ្លូវភេទដែលឈរហៅភ្លៀវតាមដងផ្លូវព្រះសុីសុវត្ថិជិតភោជនីយដ្ឋានទន្លេសាបដែលបង្ករភាពរញ៉េរញៃស្ទើរាល់ថ្ងៃនោះយកទៅដាក់នៅមណ្តលអប់រំ ស្របពេលកំពុងដេញនារីរកសុីបម្រើផ្លូវភេទជាច្រើនបាននាំគ្នារត់រប៉ាត់រប៉ាយ ដើម្បីគេចចេញពីការចាប់ខ្លួនរបស់អាជ្ញាធរខណ្ឌដូនពេញដែលត្រូវយកនារីទាំងនោះទៅដាក់នៅមណ្តលអបរំ ។

បន្ទាប់ពីនារីរកសុីផ្លូវភេទទាំងអស់នោះរត់គេចចេញបានមួយសន្ទុះក៏មានការស្រែកឆោរឡោរឡើងថាបាត់នារីម្នាក់ហើយ ពុំដឹងទៅទីណា ហើយក៏មានអ្នកខ្លះអះអាងថានារីបាត់ខ្លួនខាងលើបានធ្លាក់ចូលទៅក្នុងទឹកទន្លេហើយ ក៏នាំគ្នារកតែរកមិនឃើញ ហើយក៏គ្មានពីយកចិត្តទុកដាក់ដែរព្រោះនារីដែលបាត់ខ្លួនត្រឹមតែជាស្ត្រីរកសុីលក់ខ្លួនតាមផ្លូវតែប៉ុណ្ណោះ ហើយក៏នាំគ្នាដើរចេញពីកន្លែងដែលសង្ស័យថានារីរកសុីលក់ខ្លួននោះធ្លាក់ទឹកទន្លេ ទៅ។រហូតដល់យប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ ក៏មានគេប្រទះឃើញសពនារីំម្នាក់ដែលអណ្តែតទឹកក្រោមស្ពានអាកាសច្បារអំពៅ ហើយបាននាំគ្នាស្រង់ឡើងមកលើគោកគឺពិតជាសពនារីរកសុីលក់ខ្លួនពិតប្រាកដមែន ៕

...

img_6669 img_6670 img_6671 img_6672

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print