មិនមែនជា Neymar តែបែរជា Philippe Coutinho ទៅវិញដែលឈ្នះពានSamba Gold

ចែករំលែក៖

ខ្សែបម្រើ Philippe Coutinho របស់ ក្លិបហង្សក្រហម Liverpool ត្រូវបានជ្រើស រើសឲ្យទទួលពានរង្វាន់ Samba Gold ដែលជារង្វាន់សម្រាប់កីឡាករប្រេស៊ីលលេងល្អបំផុតនៅក្នុងតំបន់អឺរ៉ុប ដោយយកឈ្នះ លើខ្សែប្រយុទ្ធ Neymar របស់ក្លិប Barcelona ។

បើទោះបីជាត្រូវសម្រាករយៈពេល ប្រហែល២សប្តាហ៍ទៀតដោយសាររបួសក៏ដោយក៏កីឡាករវ័យ២៤ឆ្នាំ Philippe Coutinho បានបង្ហាញទម្រង់ល្អស័ក្តិសម នឹងទទួលពានរង្វាន់នេះអស់ រយៈពេល ១២ខែកន្លងមកជាមួយនឹងក្រុមហង្ស ក្រហមក្រោមការដឹកនាំរបស់គ្រូបង្វឹក អាល្លឺម៉ង់ Jurgen Klopp។

សម្រាប់ឆ្នាំថ្មី២០១៧នេះ Coutinho ត្រូវបានគេរំពឹងថា នឹងជាកីឡាករសំខាន់ បំផុតសម្រាប់ក្លិប Liverpool និងជម្រើស ជាតិប្រេស៊ីល ខណៈលោក Tite គ្រូបង្វឹក ក្រុមជម្រើសជាតិប្រេស៊ីលបានចាត់ទុក Coutinho ជាកីឡាករវេទមន្តជួយក្រុម ម្ចាស់ជើងឯក World Cup ៥សម័យប្រេស៊ីលទទួលបានកៅអីឆ្ពោះទៅកាន់ World Cup នៅប្រទេសរុស្ស៊ីឆ្នាំ២០១៨ ។

ខាងក្រោមនេះជាបណ្តាលកីឡាករ ប្រេស៊ីលដែលធ្លាប់ឈ្នះពានរង្វាន់ Samba Gold
2008: Kaka (AC Milan)
2009: Luis Fabiano (Sevilla)
2010: Maicon (Inter Milan)
2011: Thiago Silva (AC Milan)
2012: Thiago Silva (PSG)
2013: Thiago Silva (PSG)
2014: Neymar (Barcelona)
2015: Neymar (Barcelona)
2016: Philippe Coutinho (Liverpool)៕

neymar-2 neymar-4 neymar-1 neymar-3

...

ដោយ៖ ដេវីត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print