ភ្នំពេញ ៖ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាប្រធានគណ:កម្មាធិការនេះ បានចេញសីលធម៌ ១០ប្រការ ដើម្បីសុវត្ថិភាពចរាចរណ៍ ដូចខាងក្រោម ៖
១/-ពេលបើកបរមិនត្រូវ៖
-មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត
-មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត
-មិនត្រូវបើកបរស្ថិតក្រោមឥទ្ធិពលនៃគ្រឿងញៀនជាដាច់ខាត
-មិនត្រូវបើកបរស្ថិតក្រោមស្ថានភាពងងុយដេកជាដាច់ខាត
២/-ពេលបើកបរត្រូវ ៖
-ពេលបើកបរត្រូវពាក់មួកសុវត្ថិភាពជានិច្ច
-ពេលបើកបរត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ច
-ត្រូវប្រកាន់ស្ដាំជានិច្ច
-ត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តជានិច្ច
-ត្រូវចេះបើកបរឲ្យបានត្រឹមត្រូវជាដាច់ខាត
-ត្រូវប្រុងប្រយ័ត្នជានិច្ច ។
*សូមបងប្អូនយុវជន យុវនារី ប្រជាពលរដ្ឋ អ្នកប្រើប្រាស់យាន្ត និងអ្នកប្រើប្រាស់ផ្លូវ ថ្នល់ទាំងអស់ មេត្តាប្រកាន់យកសីលធម៌ទាំង ១០ប្រការ ដែលចេញដោយគណៈ កម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីចៀសអោយឆ្ងាយពីគ្រោះថ្នាក់ ចរាចរណ៍៕