ភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោក នៃ ប៉េណា អនុប្រធានទី១ព្រឹទ្ធសភា ដែលមានវត្តមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន ៤៩រូប ដើម្បីពិនិត្យ និងឲ្យយោបល់លើ សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៧ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ និងមាត្រា៩០ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ដែលត្រូវ ប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១១៥/០០១ ចុះថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៥ ៕