ខេត្តរតនគិរី៖ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់ឡាបានសៀកចុះឃាត់ខ្លួនក្មេងទំនើងជាសិស្សសាលា២នាក់ កាលពីវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅត្រង់ចំណុចព្រលានយន្តហោះ ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចប៉ុស្តិ៍បានឲ្យដឹងថា ក្មេងទំនើង២នាក់ដែលបង្ហោះម៉ូតូរួមមានទី១- ឈ្មោះ សុខ ប៊ុនតឺម ភេទប្រុស អាយុ១៦ ឆ្នាំជនជាតិខ្មែរ មុខរបរសិស្សសាលា ទី២- ឈ្មោះ អឹម សុខចំរើន ភេទ ប្រុស អាយុ១៦ឆ្នាំជនជាតិខ្មែរ មុខរបរសិស្សសាលា ក្មេងទាំង២នាក់ មានទីលំនៅ ភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង។
តាមរបាយការណ៍បន្តទៀតថា ក្រោយសាកសួរអ្នកទាំង២បានសារភាពថា ក្មេងទាំង២នាក់បានប្រើប្រាស់គ្រឿងញៀនថែមទៀត ហើយការិយាល័យជំនាញខេត្តបានពិនិត្យទឹកនោមធ្វើតេស្តឃើញវិជ្ជមាន(+)។
បន្ទាប់មកសមត្ថកិច្ចបានអញ្ចើញអាណាព្យាបាលមកធ្វើ កិច្ចសន្យានិងយកសិស្ស ទាំង២នាក់ទៅអបរំណែនាំបន្ត៕
ដោយ៖ វុទ្ធឦសាន