ខេត្តក្រចេះ៖ បុរសជាប់សង្ស័យនិងករណីរំលោភសេពសន្ថវះលើក្មេងស្រីអនីតិជនវ័យ១៤ឆ្នាំ ត្រូវបានកម្លាំងនគរបាលនៃការិយាល័យជួញដូរផ្លូវភេទនិងការពារអនីតជន នៃស្នងការរដ្ឋាននគរបាលខេត្តក្រចេះ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនៅព្រឹកថ្ងៃទី៤ខែមករា ដោយចោទពីបទ រំលោភសេពសន្ថវៈមានស្ថានទម្ងន់ទោស (រំលោភអនីតិជន) ។
ជនជាប់សង្ស័យរូបនេះឈ្មោះ ប៊ុន ថន អាយុ៣១ឆ្នាំ មានមុខរបរជាកម្មករចម្កាកៅស៊ូ នៅក្នុងឃុំស្នួល ស្រុកស្នួល ហើយត្រូវបានចាប់ឃាត់ខ្លួន ក្រោយពីជនរូបនេះ បានល្បូងក្មេងស្រីរងគ្រោះ ក្នុងវ័យអនីតិជនអាយុ១៤ឆ្នាំ ដែលមានមុខរបរជាកម្មកកៅស៊ូដូចគ្នានៅ ប៉ុនប៉ងរំលោភនាងជាលើកចុងក្រោយម្តងទៀត តែត្រូវស្រ្តីជាម្តាយតាមទាន់ ហើយប្តឹងនគរបាលឱ្យចាប់ឃាត់ខ្លួនតែម្តង ។
អធិការនគរបាលស្រុកស្នួល លោកវរសេនីយ៍ទោ ចាន់ សុខគីម បានឲ្យដឹងថា ជនល្មើសត្រូវបានកម្លាំងនគរបាលស្រុក ចុះចាប់ឃាត់ខ្លួនភ្លាមៗ ក្រោយពីទទួលបានពាក្យបណ្តឹរបស់ម្តាយក្មេងស្រី រងគ្រោះរួចមកនោះ។ លោកបន្តថា ក្រោយជននេះធ្វើសកម្មភាពរំលោភរួចម្តង ជនរូបនេះតែងតែគំរាមក្មេងស្រីរងគ្រោះ ដោយមិនឱ្យនិយាយរឿងប្រាប់អ្នកណាទាំងអស់ រហូតដល់ថ្ងៃទី២ ខែមករា ជននេះបានប៉ុនប៉ងល្បួងនាងយកទៅរំលោភម្តងទៀតនៅក្នុងរោងកម្មករកៅស៊ូ មួយកន្លែងក្នុងព្រៃកៅស៊ូ តែត្រូវម្តាយរបស់ក្មេងស្រីរងគ្រោះតាមទាន់ទើបបែកធ្លាយ។
យោងតាមការរៀបរាប់របស់ក្មេងស្រីរងគ្រោះ បានប្រាប់នគរបាលព្រហ្មទណ្ឌស្រុកស្នួល ឲ្យដឹងថា កន្លងមកជនរូបនេះជាមនុស្សស្គាល់គ្នា និងរាប់អានជាមួយនិង ក្រុមគ្រួសាររបស់ក្មេងស្រីរងគ្រោះ ដោយមានមុខរបរជាកម្មករចម្ការកៅស៊ូដូចគ្នា។ កន្លងទៅក្នុងអំឡុងចុងឆ្នាំ២០១៦ ជននេះបានមកល្បូងក្មេងស្រីរងគ្រោះឱ្យមកដេកនៅក្នុងផ្ទះរបស់ខ្លួន ព្រោះឪពុក,ម្តាយក្មេងស្រីរងគ្រោះចេញទៅជៀរជ័រ ហើយជននេះបានធ្វើសកម្មភាពចាប់រំលោភតែម្តង ។
នគរបាលស្រុកស្នួល បានបញ្ជាក់ថា ក្រោយពីជនរូបនេះ បានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះហើយនោះ ជននេះក៏បានល្បួងក្មេងស្រីរងគ្រោះចាប់រំលោភនាង បានជាបន្តបន្ទាប់តាមព្រៃ កៅស៊ូក៏ដូចជាក្នុងរោងកម្មករ ខណៈដែលក្រុមគ្រួសារសាច់ញាតិនិងម្តាយក្មេងស្រីរងគ្រោះមិននៅផ្ទះ។
នៅចំពោះមុខសមត្ថកិច្ច ជនជាប់សង្ស័យ ឈ្មោះ ប៊ុន ថន បានសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ បានសម្រេចច្រើនលើកច្រើនសាខណៈដែលក្រុមគ្រួសារក្មេងស្រីរងគ្រោះមិននៅផ្ទះ ៕
ដោយ៖ កោះទ្រុង