មនុស្ស​៤ពាន់នាក់ស្លាប់ក្នុងមួយថ្ងៃៗដោយសារតែ​បរិយាកាសក្រខ្វក់

ចែករំលែក៖

បរិយាកាសក្រខ្វក់បណ្តាលមកពីដុតធ្យូងថ្មជាមូលហេតុធំក្នុងការបំពុលបរិយាកាស​ហើយ​សម្លាប់មនុស្ស​ដល់ទៅ​៤ពាន់នាក់ក្នុងថ្ងៃៗនៅប្រទេសចិន។ ពលរដ្ឋជាច្រើនត្រូវស្រូបយកផ្សេង​ពុលដែលមានធូលីតូចបំផុត​PM2.5ពីបរិយាកាសក្រខ្វក់។ ទាំងនោះជាលទ្ធផលស្រាវជ្រាវឯក​រាជ្យ​របស់មជ្ឈមណ្ឌុល​Berkeley Earth ដែលទទួលបានការឧបត្ថម្ភហិរញ្ញាវត្ថុពី​ក្រសួងថាម​ពលអាមេរិក បានប្រកាសកាលពីថ្ងៃទី​១៣ខែសីហា ។

ការប្រកាសរបស់Berkeley Earth​ បានបញ្ចាក់យ៉ាងច្បាស់ថា​កម្ទេចធូលី​PM2.5 ធ្វើឲ្យចំនួន​អ្នក​មាន​ជម្ងឺបេះដូចកើនឡើងខ្ពស់ ជម្ងឺមហារីកសួត…សម្លាប់មនុស្សដល់ទៅ​១,៦លាននាក់ក្នុង​មួយឆ្នាំៗ​ស្មើរ​១៧ភាគរយចំនួនអ្នកស្លាប់ដោយជម្ងឺផ្សេងៗក្នុងប្រទេសចិន ។

សារព័ត៌មានBusiness Indider បានដកស្រង់សម្តីអគ្គនាយកមជ្ឈមណ្ឌុល​Berkeley Earth លោក​Richard Muller បានឲ្យដឹងថា​« ពេលកន្លងមកថ្មីៗដែលខ្ញុំឈានជើងចូលដល់ទីក្រុងប៉េកាំង ស្ថានភាពបរិយាកាសស្ថិតក្នុងតំណាក់កាលគ្រោះថ្នាក់បំផុត ។ ក្នុងមួយម៉ោងៗនៅប្រទេសចិន​បានស្រូបយកជាតិពុលនៅក្នុងបរិយាកាសធ្វើឲ្យអាយុរបស់ខ្ញុំថយចុះ​២០នាទី ប្រហាក់ប្រហែល នឹងការជក់បារី​១,៥ដើមក្នុងមួយម៉ោង ។

រដ្ឋាភិបាលចិនបានទទួលស្គាល់ថា​ស្ថានភាពបំពុលបរិយាកាស ពិតជាស្ថិតនៅក្នុងតំណាក់កាល​ធ្ងន់​បំផុត ហើយផ្សែងអ័ព្វពុលតែងតែគ្របដណ្តប់ទីក្រុងប៉េកាំងនិងសៀងហៃជាញឺកញាប់រយៈពេល​កន្លង​មក ។ ដើម្បីទប់ស្កាត់ការបំពុលបរិយាកាសកាន់តែខ្លាំងឡើងរដ្ឋាភិបាលបានសម្រេច​បិទរោងចក្ររមួយចំនួនប្រើប្រាស់ធ្យូងថ្មនៅជិតទីក្រុង ក៏ដូចជាដាក់ឧបករណ៍ត្រួតពិនិត្យ​ជាតិពុលបរិយាកាស ។

លោក​Muller និងអ្នកស្រាវជ្រាវ​ Robert Rohde បានវិភាគលើទិន្នន័យ ជារៀងរាល់ម៉ោង នៅលើ​ប្រព័ន្ធ​ត្រួតពិនិត្យដែលបានដាក់នៅ១៥០០កន្លែងក្នុងទីក្រុងធំៗនៅប្រទេសចិន។ ក្រោយ​មកក៏​បានប្រើប្រាស់រូបមន្តរបស់អង្គការសុខភាពពិភពលោក គិតពីចំនួនអ្នកស្លាប់ក្នុងមួយឆ្នាំៗ​ដោយ​សារតែពុលបរិយាកាស។លទ្ធផលស្រាវជ្រាវបានឲ្យឃើញថា​៩២ភាគរយពលរដ្ឋចិន​បានស្រូបជាតិពុលនៅក្នុងបរិយាកាសយ៉ាងតិច ១២០ម៉ោង ចាប់តាំង​ពីខែមេសាឆ្នាំ​២០១៤​ដល់ខែសីហា​ឆ្នាំ​២០១៥។តាមលទ្ធផលស្រាវជ្រាវបង្ហាញឲ្យឃើញថាចិនបាន​ប្រើប្រាស់រហូត​ដល់ទោ​៦៤ភាគរយ​ថាមពល ដែលបង្កើតចេញពីធ្យូងថ្មដែល​ជាចំណុចធ្វើឲ្យបរិយាកាស​ពុល​កាន់តែខ្លាំងឡើង ៕

...

ប្រែសម្រួល៖ យ៉ាត   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print