ឈរផ្អែកសរសផ្ទះចំតំណខ្សែភ្លើងឆ្លងចរន្តអគ្គីសនីឆក់ស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖  ក្មេងជំទង់ម្នាក់ឆ្លងចរន្តអគ្គីសនីឆក់ស្លាប់យ៉ាងអណោចអធ័ម ខណៈក្មេងរងគ្រោះឈរផ្អែក នឹងសរសក្រោមផ្ទះចំតំណខ្សែភ្លើង ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១៨និង៤៥នាទី ថ្ងៃទី៤ ខែមករា ២០១៧ ត្រង់ ចំណុចលេខ(១៤៥១០.៨៥២៨៨) ស្ថិតក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកក្រគរបានឲ្យដឹងថា ក្មេងប្រុសជំទង់រងគ្រោះត្រូវបានគេស្គាល់ ឈ្មោះ អេង អ៊ីឡាង អាយុ១៤ឆ្នាំ ។ បច្ចុប្បន្នរស់នៅក្នុងបន្ទុកឪពុកម្ដាយ ស្ថិតក្នុងភូមិ-ឃុំកើតហេតុ ។

ប្រភពខាងលើបន្តថា មូលហេតុការដែលក្មេងរងគ្រោះឆ្លងចរន្តអគ្គីសនីឆក់ស្លាប់ខាងលើនេះ ដោយសារក្មេងរង គ្រោះឈរផ្អែកនឹងសរសក្រោមផ្ទះចំមុខតំណខ្សែភ្លើង។

ក្រោយពិនិត្យលើសាកសព សមត្ថកិច្ចបានប្រគល់ឲ្យក្រុមគ្រួសារសាច់ញាតិចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ ដោយ ៖ ប៊ឹម ពិន

...

1efe759a-3cc1-48f5-8c55-ece6c143db0a

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print