ក្រុម Hull Cityដែលកំពុងតែឈរលេខរៀងបាតតារាងនៅក្របខ័ណ្ឌអង់គ្លេស Premier League បានបណ្តេញគ្រូបង្វឹក Mike Phelan ចេញពីតំណែងហើយ ។
គ្រូបង្វឹកវ័យ៥៤ឆ្នាំរូបនេះបានមកជំនួស តំណែងលោក Steve Bruce ជាផ្លូវការនៅ ក្នុងខែតុលា ឆ្នាំ២០១៦ ហើយគាត់បានចាប់ ផ្តើមដោយភាពជោគជ័យដោយឈ្នះពាន រង្វាន់គ្រូបង្វឹកឆ្នើមប្រចាំខែសីហានៅក្នុងក្របខ័ណ្ឌកំពូលរបស់អង់គ្លេស ប៉ុន្តែក្នុង ចំណោម៩ប្រកួតចុងក្រោយនេះក្រុម Hull City ទទួលបានតែ៣ពិន្ទុប៉ុណ្ណោះ ។
ក្លិប Hull City បានចេញសេចក្តីថ្លែង ការណ៍មួយថា “Hull Cityកំពុងតែស្វែងរកអ្នកថ្មីមកជំនួសតំណែងលោកMike Phelan ហើយក្លិបសូមអរគុណគាត់ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមក” ។
លោកGary Rowettអតីតអ្នកចាត់ការ ទូទៅក្រុម Birmingham ជាបេក្ខជនឈាន មុខគេដែលអាចនឹងមកជំនួសតំណែង របស់លោក Mike Phelan។ ចំណែកបេក្ខជនដែលអាចនឹងត្រូវជ្រើសរើសផ្សេងទៀត ដូចជា Alan Pardew, Chris Coleman, Roy Hodgson, Harry Redknapp និង Ryan Giggs ៕
ដោយ៖ ដេវីត