លោកប្រធានាធិបតីសឹង្ហបុរី Tony Tan Keng Yam អញ្ជើញគោរពវិញ្ញាណក្ខ័ន្ធនៅវិមានឯករាជ្យ

ចែករំលែក៖

ភ្នំពេញ៖ កាលពីម្សិលមិញ បន្ទាប់ពីអញ្ជើញមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ នៅម៉ោងប្រមាណ ៥:១៥នាទីល្ងាច លោក Tony Tan Keng Yam ប្រធានាធិបតីនៃសាធា រណរដ្ឋសឹង្ហបុរី បានដឹកនាំគណៈប្រតិភូអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធនៅវិមានឯករាជ្យ ដែលទទួលបដិសណ្ឋារកិច្ចដោយ នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការក្រសួងការពារជាតិ។

នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៧ ម៉ោង១០:៣០នាទីព្រឹក លោកប្រធានាធិបតីសឹង្ហបុរី នឹងអញ្ជើញចូលគាល់ ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី និងព្រះមហាក្សត្រីជាទីគោរពសក្ការៈ នរោត្តម មុនិនាថ សីហនុ នៅព្រះបរមរាជវាំង។ ហើយនៅរសៀលថ្ងៃដដែលនេះ លោកប្រធានាធិបតីក៏នឹងអញ្ជើញជួបពិភាក្សាការងារជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណា ចក្រកម្ពុជា នៅវិមានសន្តិភាពផងដែរ៕

image image image image image image image image image image image image

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print