ភ្នំពេញ ៖ រថយន្តប៉ាជីរ៉ូ១គ្រឿងបានឆេះម៉ដ្ឋកាលពីវេលាម៉ោង៩យប់ថ្ងៃទី៨មករា២០១៧ លើកំណាត់ផ្លូវវេងស្រេង ខណ្ឌពោធិសែនជ័យ។
ប្រភពពីកន្លែងកើតហេតុថា រថយន្តធ្វើដំណើរពីកើតមកលិចផ្លូវវេងស្រេង ហើយអ្នកបើកឈប់បើកគំរបមើលព្រោះឃើញហុយ ក្រោយមកឆេះតែម្តងសង្ស័យអស់ទឹក។ ប្រភពដដែលបន្តថា ទម្រាំឡានទឹកចេញមកជួយពន្លត់រថយន្តនោះឆេះម៉ដ្ឋទៅហើយ ៕តាឡឹម
...