សង្ស័យស្រវឹងស្រាឈប់ដេកក្នុងរថយន្តពេលគេដាស់ស្រាប់តែជានហ្គាហោះទៅបុរះសន្តិ២នាក់រងរបួសធ្ងន់ធ្ងរនិងម៉ូតូ២គ្រឿងរងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់សង្ស័យស្រវឹងស្រាខ្លាំងដេកក្នុងរថយន្តទាំងមិនបានពន្លត់ម៉ាសុីនពេលគេដាសអោយងើបស្រាប់តែជាន់ហ្គាបន្ថែមជ្រុលទៅបុករះត្រូវសន្តិសុខ២នាក់បណ្តាលអោយរងរបួសធ្ងន់និងម៉ូតូ២គ្រឿងទៀតរងការខូចខាត។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២២និង១០នាទីយប់ថ្ងៃទី៨ខែមករាឆ្នាំ២០១៧តាមបណ្តោយផ្លូវ១៩៨៦ចំណុចមុខ ភោជណីដ្ឋាន ឆៀល ស្ថិតក្នុងភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

អ្នកឃើញហេតុការណ៍បានអោយដឹងថាមុនពេលកើតហេតុរថយន្ត១គ្រឿងម៉ាកឡិចស៊ីស ៤៧០ពណ៍ ខ្មៅពាក់ស្លាកលេខភ្នំពេញ 2P-8535 មកឈប់ចតក្នុងទិសដៅពីលិចទៅកើតដោយមានបុរសជាជនជាតិចិនជាអ្នកបើកបរហើយបានដេកក្នុងរថយន្ត ក្រោយមកក៏មានប្រជាពលរដ្ឋទៅគោះរថយន្តហៅអោយអ្នកបើកបរភ្ញាក់ លុះដល់ពេលភ្ញាក់ស្រាប់តែបុរសជនជាតិចិន ងើបមកជាន់ហ្គារថយន្ត បន្ថែមល្បឿន ទៅមុខក៍ជ្រុលទៅបុកម៉ូតូរបស់ភ្ញៀវនៅមុខហាងសាច់អាំងពន្លឺពេជ្រ ២គ្រឿងហើយរថយន្តមិនទាន់អស់ល្បឿនទៅបុកសន្តិសុខដែលឈរយាមនៅមុខភោជណីដ្ឋាន ឆៀល ១នាក់ដែលកំពុងធ្វើចរាចរបណ្តាលអោយរងរបួសធ្លាយពោះហើយដោយរថយន្តមិនទាន់អស់ល្បឿនរថយន្តបានបើកទៅមុខប្រមាណជា១០០មែត្រទើបជ្រុលទៅបុកម៉ូតូពីរគ្រឿងរបស់ភ្ញៀវមានម៉ាក អ៊ែប្លែកពណ័ក្រហមពាក់ស្លាកលេខ បាត់ដំបង 1L 3222 និង មួយគ្រឿងទៀតម៉ាកក្លីកពណ័ក្រហមពាក់ស្លាកលេខ បាត់ដំបង 1Q 0508 បណ្ដាលអោយម៉ូតូខ្ទាតទៅត្រូវសន្តិសុខរបស់ហាង រស្មីពន្លឺពេជ្យម្នាក់ទៀត បណ្ដាលអោយរងរបួសបាក់កជើងខាងឆ្វេងហើយមិនទាន់គ្រប់គ្រាន់នោះទេរថយន្តបានទៅបុកគូទរថយន្តកាមរីហើមមួយគ្រឿងព័ណខ្មៅពាក់ស្លាកលេខ ភ្នំពេញ 2M 5891ដែលចតទុកចោលនៅក្បែរហាង រស្មីពន្លឺពេជ្យ បណ្ដាលអោយរងការខូចខាតផ្នែកខាងក្រោយ ទើបរថយន្តក្រឡាប់ផ្ងារជើងហើយដោយសារតែម្ចាស់ស្រវឹងស្រាខ្លាំងពេកទើបដេកសន្លប់ឈឹងនៅក្នុងរថយន្តទាំងរថយន្តក្រឡាប់មិនដឹងខ្លួនបន្តិចសោះ។ក្រោយមកប្រជាពលរដ្ឋនិងសមត្ថកិច្ចបាននាំគ្នាវាយបំបែកកញ្ចក់រថយន្តដើម្បីយកបុរសជនជាតិចិននោះមកក្រៅដើម្បីជួនសង្គ្រោះ។

ក្រោយពេលកើតហេតុ ជនរងគ្រោះជាសន្តិសុខទាំង២នាក់រួមនិងបុរសជនជាតិចិនដែលជាអ្នកបង្ករត្រូវរថយន្តសាម៊ុយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ចំណែករថយន្តបង្ករនឹងសំភារៈខូចខាតត្រូវបានសមត្ថកិច្ចចរាចរណ៍ ខណ្ឌសែនសុខសហការជាមួយជំនាញចរាចរណ៍រាជធានីធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីរងចាំការដោះស្រាយនៅពេលក្រោយ៕ តុង សីហា

...

img_6813 img_6814 img_6815 img_6816 img_6817 img_6818 img_6819 img_6820 img_6821

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print