ខេត្តពោធិសាត់៖ ក្រុមការងារស្រាវជ្រាវព័ត៍មាន ទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិសហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តពោធិសាត់ចុះស្រាវជ្រាវចាប់ពីវេលាម៉ោង ០៦និង៣០ នាទីថ្ងៃទី ០៣ ខែមករា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី០៨ ខែ មករា ឆ្នាំ ២០១៧ ដោយកម្លាំងចូលរួមមានចំនួន៣៥នាក់និងប្រើប្រាស់រថយន្ត ចំនួន០៨ គ្រឿង គោយន្តចំនួន ០១គ្រឿងម៉ូតូ ចំនួន ០៦គ្រឿង។ ប្រតិបត្តិការនេះក៏មានការចូលរួមសហការពីកម្លាំងបរិ
ស្ថានជំរកសត្វព្រៃភ្នំឱរ៉ាល់ ឈានដល់រុករកឃើញទីតាំងប្រព្រឹត្តបទល្មើសព្រៃឈើនៅចំណុចស្ទឹងតាសាយស្ថិតក្នុងភូមិ ក្សេត្របូរី ឃុំ សន្ទ្រែ ស្រុក ភ្នំក្រវាញ ខេត្ត ពោធិ៍
សាត់។
សមត្ថកិច្ចបានអោយដឹងថា៖ ជាលទ្ធផលសមត្ថកិច្ចចាប់យកឈើអារសន្និធិ ប្រភេទ(ធ្នង់) ចំនួន ៣១០ កំណាត់ ស្មើនិង ៥០,៩៣១ ម៉ែត្រគូប រទេះកង់ឡានចំនួន០៤ គ្រឿង និងធ្វើការអប់រំប្រជាពលរដ្ឋ ចំនួន ០៤ នាក់ រួចឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ។
សមត្ថកិច្ចបន្តថា៖ វត្ថុតាងចាប់យកខាងលើត្រូវបានប្រគល់ឲ្យខាងជំនាញបរិស្ថានជំរកសត្វព្រៃភ្នំឱរ៉ាល់៕
ដោយ៖ បឹុម ពិន