ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៧នេះកម្លាំងកងរាជអាវុធហត្ថខេត្តស្វាយរៀងបានបញ្ជួនខ្លួនជនសង្ស័យចំនួន៩នាក់ពាក់ពន្ធ័ការចែកចាយនិងរក្សាទុកគ្រឿងញៀនទៅសាលាដំបូងខេត្តស្វាយរៀងដើម្បីធ្វើការសាកសួរ ។
បើតាមលោក ស្រី វុត្ថា មេបញ្ជាការងកងរាជអាវុធទទួលផែនមន្ទីរស្រាវជ្រាវនិងយុត្តិធម៌បានអោយដឹងថាចុះបង្ក្រាបអ្នកចែកចាយនិងរក្សាទុកសារធាតុញៀន ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រីសែវុទ្ធីមេបញ្ជាការកងរាជអាវុធហត្ថខេត្តនិងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាសាលាដំបូងខេត្តកំលាំងយើងបានធ្វើឃាត់ខ្លួនបានជនសង្ស័យចែកចាយ និងរក្សាទុកនូវសារធាតុញៀនចំនួន៩នាក់ ស្រី៩នាក់នៅកន្លែងផ្សេងៗពីគ្នានៃស្រុកស្វាយជ្រំ និងវត្ថុតាង។ លោកក៏បានបន្តថាការចុះបង្ក្រាបគឿងញៀននេះបានធ្វើឡើងកាលពីថ្ងៃទី៨ខែមករាឆ្នាំ២០១៧នៅស្រុកស្វាយជ្រំ។
ប្រភពខាងលើបានបន្តទៀតថាការចេញប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះកំលាំងយើងបានចាប់ឃាត់ខ្លួនជនសង្ស័យបាន៩នាក់ ទី១-ឈ្មោះ ចក់ កូឡាប ភេទស្រីអាយុ30ឆ្នាំរស់ភូមិអង្គឬស្សីឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ថ្នាំញៀនចំនួន24កញ្ចប់ ។ ២ឈ្មោះ សំ អានវិចិត្រ ភេទប្រុសអាយុ20ឆ្នាំ មុខរបរធ្វេីស្រែ រស់នៅភូមិតាណ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀងថ្នាំញៀនចំនួន2កញ្ចប់ ។៣ឈ្មោះ សូ សារិន ភេទប្រុសអាយុ19ឆ្នាំមុខរបរសិស្សរស់នៅភូមិតាណ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀងថ្នាំញៀនចំនួន2កញ្ចប់ ។៤-ឈ្មោះ សុខ ផានិត្យ ភេទប្រុសអាយុ17មុខរបរសិស្សរស់នៅភូមិព្រៃឆ្លាក់ សង្កាតស្វាយរៀង ក្រុងស្វាយរៀង ថ្នាំ2កញ្ចក់។៥-ឈ្មោះ សុខ កុសល្យ ភេទប្រុសអាយុ15ឆ្នាំមុខរបរសិស្សរស់នៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងថ្នាំ1កញ្ចប់។៦-ឈ្មោះ សំ សូនី ភេទប្រុស អាយុ16ឆ្នាំមុខរបរសិស្សរស់នៅភូមិស្រះវង្ស សង្កាត់ស្វាយរៀង ខេត្តស្វាយរៀងថ្នាំ1កញ្ចប់។៧ឈ្មោះ គឹម លក្ខិណា ភេទស្រី រស់នៅភូមិអង្គឬស្សីឃុំស្វាយធំ៨ឈ្មោះ សុខ អឿន ភេទស្រី រស់នៅភូមិអង្គឬស្សីឃុំស្វាយធំ៩-ឈ្មោះ ហឹម វឿន ភេទស្រី រស់នៅភូមិអង្គឬស្សីឃុំស្វាយធំ។
វត្ថុតាងរួមមានរឹបអូសបានសរុបថ្នាំញៀន៣២កញ្ចប់១៤កញ្ចប់ធំនិង១៨កញ្ចប់តូចម៉ូតូ៣គ្រឿងទូរសព្ទ១១គ្រឿងនិងប្រាក់មួយចំនួនផងដែរ ៕ ដោយ ៖ យឹមសុថាន