ទទួលផ្ញើម៉ូតូដើម្បីផលប្រយោជន៍ ដល់ពេលបាត់បង់មិនទទួលខុសត្រូវ

ចែករំលែក៖

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្តិ៍សំរោងក្រោម បានធ្វើការឃាត់ខ្លួនមនុស្ស៥នាក់យកទៅសួរនាំបន្ទាប់ពីទទួលផ្ញើម៉ូតូ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ដល់ពេលមានការបាត់បង់ បែរជាមិនទទួលខុសត្រូវទៅវិញ ។

ហេតុការណ៍នេះបង្កឲ្យផ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅប៉ុស្តិ៍នគរបាលសំរោងក្រោម សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។

ម៉ូតូទាំង២គ្រឿងត្រូវបានបាត់បង់នៅកន្លែង ទទួលផ្ញើទី១ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GA-3013 ម្ចាស់ឈ្មោះ ចាន់ មាន ភេទប្រុស រស់នៅភូមិទួល សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។ ទី២ ម៉ូតូម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1DQ-8810 ម្ចាស់ឈ្មោះ សឿង គៀវ ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅ ភូម៨ស្រឺរាជ្ជៈ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកមនុស្ស៥នាក់ទទួលបើកកន្លែងផ្ញើម៉ូតូជាអ្នកភូមិអណ្តូងតាអន សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ។

តាមសម្តីជនរងគ្រោះឈ្មោះ សឿង គៀវ បានឲ្យដឹងថា នៅយប់ថ្ងៃទី៧ ខែមករា នៅក្នុងភូមិអណ្តូងតាអន មាកកម្មវិធី សម្តែងសិល្បៈ ល្ខោនបាសាក់ ទើបនាំគ្នាទៅមើលកម្សាន្តទស្សនា ហើយរួបគាត់ក៏ជិះម៉ូតូរបស់ខ្លួនឌុបកូនចៅទៅទស្សនាដែរ ដោយនៅកន្លែងកម្មវិធី រៀបចំសន្តិសុខសណ្តាប់ធ្នាប់មិនអនុញាតិឲ្យយានជំនិះចូល ទើបគាត់យកម៉ូតូទៅផ្ញើនៅកន្លែងដែលគេចាំទទួលបញ្ញើម៉ូតូ១គ្រឿងតម្លៃ២០០០រៀល លុះរហូតដល់វេលាម៉ោង៩យប់ពេលគាត់កាន់កន្ទុយសំបុត្រមកយកម៉ូតូបែរជាមិនឃើញម៉ូតូរបស់ខ្លួន បាត់ចំនួន២គ្រឿង ពីកន្លែងផ្ញើទើបផ្អើលឆោឡោ រហូតដល់មានការអន្តរាគមន៍ពីសមត្ថកិច្ចហៅនាំខ្លួនមនុស្ស៥នាក់ដែលជាអ្នកទទួលផ្ញើ មកសាកសួរនៅប៉ុស្តិ៍នគរបាល ដើម្បីសម្របសម្រួលគ្នា ។

ប្រភពបន្តទៀតថា កាលពីយប់ក្រោយបាត់ភ្លាម អ្នកទទួលផ្ញើធានាចេញសងទាំងស្រុងរាល់ការបាត់បង់តែផ្ទុយទៅវិញ រហូតដល់ព្រឹកថ្ងៃទី៨ ខែមករា បែរជាប្រែសម្តីក្រឡាស់ពាក្យ ម្តងសុំចេះ ម្តងសុំចុះ ម្តងសងថ្ងៃនេះ ម្តងសងថ្ងៃនោះ ម៉ូតូសេ២០១៧ សុំសងវិញស៊េរី២០១៥ ចំណែកស៊េរី២០១៦ សុំសងវិញ ស៊េរី២០១៣ រកឲ្យប្រាកដអត់បានទើបជនរងគ្រោះមិនអាចទទួលយកបាន ។

ការសម្របសម្រួលដោយសារមិនចុះសម្រុងគ្នារវាងភាគីរងគ្រោះ និងភាគីទទួលផ្ញើទើបនគរបាលហៅចូលសាកសួរនៅប៉ុស្តិ៍នគរបាលតែម្តង ៕

image2 image1 image3

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print