អាវុធហត្ថខេត្ត បង្ក្រាបមុខសញ្ញាប្រើប្រាស់គ្រឿងញៀនឃាត់មនុស្ស២នាក់រួមនិងវត្ថុតាង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ មុខសញ្ញាប្រើប្រាស់គ្រឿងញៀន២នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងធ្វើការឃាត់ខ្លួន ខណៈដែលក្រុមជនសង្ស័យកំពុងធ្វើសកម្មភាពចែកចាយនិងប្រើប្រាស់គ្រឿងញៀន កាលពីវេលាម៉ោង៧យប់ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នៅចំណុចភូមិទ្រា ឃុំស្រែថ្មី ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង ។

ក្នុងប្រតិបត្តការបង្ក្រាបនេះ មុនពេលឈានដល់ការបង្ក្រាបជនសង្ស័យប្រើប្រាស់គ្រឿងញៀនទាំង២នាក់ខាងលើនេះ សមត្ថកិច្ចបានទទួលបានព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅទីនោះ បានរាយការណ៍មកសមត្ថកិច្ចខណៈដែលជនសង្ស័យកំពុងធ្វើសកម្មភាពប្រើប្រាស់គ្រឿងញៀននៅចំណុចខាងលើ ។

ក្រោយពីទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ក៏បានសហការជាមួយកងរាជអាវុធហត្ថស្រុកបើកការស្រាវជ្រាវឡោមព័ទ្ធ ឃាត់ខ្លួនជនសង្ស័យ២នាក់ភ្លាមៗ ។

ជនសង្ស័យដែលធ្វើការឃាត់ខ្លួននេះទី១. ឈ្មោះ អ៊ុំ ពុទ្ធី ហៅ(អាទូច) ភេទប្រុស  អាយុ៣៦ឆ្នាំ  នៅក្នុងភូមិឡទឹកត្រី  សង្កាត់កំពង់ឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង និងទី២.ឈ្មោះទន់  ប៊ុនលី  ហៅ (អាក្រហម)  ភេទប្រុស  អាយុ៣២ឆ្នាំ  មានមុខរបរជាអ្នកបើកបរអាប៊ុលរស់នៅក្នុងភូមិទ្រាឃុំស្រែថ្មី ស្រុករលាប្អៀរ  ខេត្តកំពង់ឆ្នាំង ។

លោកថា ក្នុងករណីបង្ក្រាបខាងលើនេះសមត្ថកិច្ចរកឃើញម្ស៉ៅក្រាម ពណ៌សថ្លា១០កញ្ចប់ នៅក្នុងរថយន្តនិងបន្តធ្វើការត្រួតពិនិត្យនៅក្នុងបន្ទុប់ដេក សមត្ថកិច្ចរកឃើញកញ្ចប់ច្រកថ្នាំ១កញ្ចប់  ដែលក្រុមជនសង្ស័យប្រើប្រាស់ ម៉ូតូហុងដាឌ្រីម សេ១២៥មួយគ្រឿង   ទូរសព្ទ័ដៃ២គ្រឿង បារី២កញ្ចប់ ដែកកេះ៦ ដប់ដាក់ទឹកសុទ្ធ២ លុយរៀល១៧ម៉ឺន លុយដុល្លារ១០០ដុល្លារ ។

ក្រោយការសាកសួរសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងបានក៏សាងសំណុំរឿងបញ្ជូនទាំងមនុស្សនិងវត្ថុតាងទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី ៕

chanta-3 chanta-4 chanta-5 chanta-2

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print